​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, July 24, 2025

តើក្រសួងការងារ អនុវត្តច្បាប់បែបណាបន្ត ចំពោះ រោងចក្រ មីកស៍&មែកឆ៍ ហ្គាម៉ិន ឯ,ក MIX&MATCH GARMENTS CO.,LTD ហៅកាត់ MMG

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីក្រសួងការងារ បានទាក់ទង មកអង្គភាពរស្មីនាគមាស ដើម្បីអោយផ្តល់ទីតាំងរោងចក្រ ស៊ីអាយខេ ខេមបូ ខូអិលធីឌី CIK Cambo Co,Ltd បច្ចុប្បន្ន រោងចក្រ មីកស៍&មែកឆ៍ ហ្គាម៉ិន ឯ,ក MIX&MATCH GARMENTS CO.,LTD ហៅកាត់ MMG ដែលមានអាស័យដ្ឋានៈភូមិល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីក្រុមការងាររបស់ក្រសួង ចុះត្រួតពិនិត្យ ក្រោយពីអង្គភាព រស្មីនាគមាស យើងបានចុះផ្សាយ នូវចំណុចអវិជ្ជមានមួយចំនួនរបស់រោងចក្រ ក្រោយពីប្រភពព័ត៌មាន បានផ្តល់ជូនអង្គភាពយើង ឱ្យជួយចុះផ្សាយ។

មួយសន្ទុះក្រោយមក ស្រាប់តែមាន ប្អូនស្រីម្នាក់ ឈ្មោះ HUN SAVET ហៅ (យ៉ាវីន) បានទាក់ទងមកអង្គភាព រស្មីនាគមាសយើង តាមTelegram បានបញ្ជូនសំណេរ កាតការងារ និងសារសំឡេងមួយចំនួន ដែលមានខ្លឹមសារថា៖ប្អូនស្រីមិនមែនជារដ្ឋបាលរោងចក្រ ស៊ីអាយខេ ខេមបូ ខូអិលធីឌី CIK Cambo Co,Ltd ទេ សព្វថ្ងៃនាងមានតួនាទី ផ្នែកបញ្ចេញទំនិញ នៅរោងចក្រ មីកស៍&មែកឆ៍ ហ្គាម៉ិន ឯ,ក MIX&MATCH GARMENTS CO.,LTD ហៅកាត់ MMG ដែលមានអាស័យដ្ឋានៈភូមិល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្វីដែលសំខាន់គឺប្អូនស្រីថា អង្គភាពយើងផ្សាយទាំងគ្មានភស្តុតាង នាងបានដាក់កំហិត អោយអង្គភាពយើង លុប ព័ត៌មានដែលបានចុះផ្សាយចោលទាំងអស់ ជាបន្ទាន់ រយះពេល២៤ម៉ោង ពុំដូចច្នោះទេ នាងនឹងធ្វើតាមច្បាប់ មិនតែប៉ុណ្ណោះ នាងនឹង Report ទៅក្រសួងព័ត៌មាន ។

ម្ចាស់ប្រភពបានបន្តទៀតថា ឈ្មោះ HUN SAVET ហៅ (យ៉ាវីន) ពិតជារដ្ឋបាលរោងចក្រ ស៊ីអាយខេ ខេមបូ ខូអិលធីឌី CIK Cambo Co,Ltd ពិតប្រាកដមែន ក្រោយពីប្តូរឈ្មោះរោងចក្រមក មីកស៍&មែកឆ៍ ហ្គាម៉ិន ឯ,ក MIX&MATCH GARMENTS CO.,LTD ហៅកាត់ MMG ទើបនាងប្តូរតួនាទីមកជា ផ្នែកបញ្ចេញទំនិញ។

ហើយថៅកែធំនៅរោងចក្រ ឈ្មោះ តាចេក ជនជាតិកូរ៉េ ពួកគាត់លើកឡើងថា ថៅកែរូបនេះ និងមេៗមួយចំនួន ជាពិសេស ឈ្មោះ HUN SAVET ហៅ (យ៉ាវីន)តែងតែដាក់សំពាធការងារមួយចំនួនចំពោះនិយោជិត ក្នុងរោងចក្រ ដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបានឡើយ។

ក្រោយពីក្រុមការងារអធិការរកិច្ចក្រសួង ចុះដល់ទីតាំង បានហៅភាគីពាក់ព័ន្ធ មកដោះស្រាយគ្នា ក្នុងនោះមានការចូលរួម៖
១/តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖មានចំនួន ០៦នាក់ ក្នុងនោះមានលោក ខៀវ សុធារ៉ា ជាប្រធានក្រុម
២/តំណាង និយោជក ៖មានចំនួន០១នាក់ លោកស្រី ឃុត ឆវី តួនាទី ប្រធានគណនេយ្យ
៣/តំណាងកម្មករនិយោជិត៖មានចំនួន០៥នាក់
លោក ស៊ឹង ហ៊ាប តួនាទី ប្រធានផ្នែកឃ្លាំង
លោក អ៊ុង ពុទ្ធី តួនាទី កម្មករផ្នែកឃ្លាំង
លោក សារ៉ាត់ រ៉ុង តួនាទី កម្មករផ្នែកឃ្លាំង
លោក ឆេង ឆយ តួនាទី កម្មករផ្នែកឃ្លាំង
លោក រ័ត្ន ជៀន តួនាទី កម្មករផ្នែកគំរូ

លក្ខខណ្ឌ ផ្លែផ្កា ក្នុងការប្រជុំដោះស្រាយ មាន០៥ចំណុចធំៗ
១/ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយលក្ខណៈផ្ទៃក្នុង បន្ទាប់ពីបុណ្យអ៊ុទូករួច។
២/ភាគីនិយោជក យលព្រមនឹងទូទាត់ប្រាក់បំណាច់កិច្ចសន្យាការងារ៥% ពេលចប់កិច្ចសន្យាចំពោះកម្មករនិយោជិតថ្មី ស្រប
តាមច្បាប់ស្តីពីការងារ។
៣/និយោជក់និងអនុវត្តចំពោះការបង់ភាគទាន ទៅ ប.ស.ស ឱ្យបានត្រឹមត្រូវសម្រាប់កម្មករនិយោជិតទាំងអស់។
៤/និយោជកនឹងរៀបចំឱ្យមាន គិលានដ្ឋាន នៅក្នុងរោងចក្រ តាមការស្នើសុំរបស់កម្មករនិយោជិត។
៥/និយោជកនិងរៀបចំឱ្យអ្នកម៉ៅការបន្តធ្វើបញ្ជីឈ្មោះកម្មករនិយោជិត និងប្រាក់ឈ្នួលអត្ថប្រយោជន៍ តាមការស្នើរសុំរបស់តំណាងកម្មករនិយោជិត។

អង្គភាពយើងបានស្នើទៅ ក្រុមការងារអធិការរកិច្ចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះបេសកកម្ម នៅទីតាំងរោងចក្រខាងលើ ដើម្បីជួយផ្តល់រូបភាព និងឯកសារមួយចំនួន ក្នុងការដោះស្រាយនោះ តែមានមន្ត្រីក្រសួងការងារម្នាក់ឈ្មោះ សុខ សុថាវី បានបញ្ជាក់តាមសារសំឡេងថា អរគុណចំពោះការផ្តល់ព័ត៌មាន របស់អង្គភាព រស្មីនាគមាស ខាងគាត់មិនអាចផ្តល់ឱ្យតាមការស្នើសុំបានទេ បើចង់បានព័ត៌មានលំអិតឱ្យទៅក្រសួងការងារ ហាមកុំឱ្យទៅពាក់ព័ន្ធនឹងក្រុមហ៊ុនបន្តទៀត។

ក្រោយពីការចេញផ្សាយ បងប្អូននិយោជិត ដែលជាកម្មករ កកម្មការនី ដែលកំពុងស្វែងរកការងារធ្វើ មុនដាក់ពាក្យធ្វើការត្រូវត្រួតពិនិត្យឱ្យបាលល្អិតល្អន់ ចំពោះរោងចក្រឬក្រុមហ៊ុនទាំងនោះ តើមានច្បាប់ទំលាប់ត្រឹមត្រូវតាមច្បាប់កំណត់ដែលឬទេ? ហើយមានប្រវត្តិល្អដែលឬទេ?ចំណែកអ្នកគ្រប់គ្រងតើមានចរិកលក្ខណៈ និងមានវិជ្ជាជីវៈជាអ្នកគ្រប់គ្រងដែលឬទេ?

ក្រោយបុណ្យអ៊ុទូក អង្គភាពយើងនិងសំភាសន៍ជាមួយ រដ្ឋបាលរោងចក្រ និងអ្នកនាំពាក្យក្រសួងការងារ ជុំវិញករណីខាងលើ។

ប្រសិនបើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចុះផ្សាយ ភាគីនោះ អាចទាក់ទង បកស្រាយមកកាន់អង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបប សារព័ត៌មាន។

 

 

0 Comments:

Post a Comment