​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, July 24, 2025

មន្ទីរសម្រាកព្យាបាល បាត់ដឹង រងការរិះគន់យ៉ាងខ្លាំង ក្រោយពីយករថយន្តឯកជនខ្លួនដឹកអ្នករបួសនៅលើដងផ្លូវជាតិលេខ៥១

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ស្ពឺ៖ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពរស្មីនាគមាសយើង បានខលសំភាសន៍ជាមួយ ម្ចាស់ មន្ទីរសម្រាកព្យាបាល បាត់ដឹង ដែលមានអាស័យដ្ឋានភូមិដំណាក់ត្រាច សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ករណីរថយន្តសង្គ្រោះរបស់ មន្ទីរសម្រាកព្យាបាល បាត់ដឹង  អត់បិទអត្តសញ្ញាណត្រឹមត្រូវ និងយករថយន្តនេះទៅដឹកអ្នករងរបួសដោយសារករណីគ្រោះថ្នាក់ចររាចរណ៍មួយដែលកើតឡើងនៅលើកំណាត់ផ្លូវជាតិ៥១ ត្រង់ចំណុច ឃុំភ្នំតូច  ស្រុកសាមគ្គីមុនីជ័យ   ខេត្តកំពង់ស្ពឺ ត្រង់បង្គោលគីឡូម៉ែត២៧  វេលាម៉ោង៧:១១នាទី ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤  ក្រោយពីកិច្ចសំភាសន៍ ជាមួយម្ចាស់មន្ទីរសម្រាកព្យាបាល បាត់ដឹង រួចមក លោកបញ្ជាក់ថា លោកដឹងថា ធ្វើចឹងវាខុសច្បាប់ដែរ តែដោយសារគេខលហៅពេក ទើបលោកយកឡានទៅយកអ្នករបួសនោះ យកមកព្យាលបាលនៅកន្លែងរបស់លោកតែម្តងទៅ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករដោយម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ(1FS 2885) នឹងម៉ូតូធំម៉ាក់XR.ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AD 7328 បើកស្របទិសគ្នា ពីជើងទៅត្បូង បណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់ ហ្នឹងភាគីម្ខាងទៀត រងរបួសស្រាល ។

ក្នុងហេតុការណ៍នោះ គេសង្កេតឃើញមានរថយន្តមន្ទីសម្រាកព្យាលឯកជនមួយ គ្មានអត្តសញ្ញាណច្បាស់លាស់បានយករថយន្ត របស់មន្ទីរសម្រាកព្យាលបាលរបស់ខ្លួន ដឹកស្ត្រីរងគ្រោះយកទៅព្យាបាល ។

យោងតាមមន្ត្រីសុខាភិបាលមួយរូប ក្នុងខេត្តកំពង់ស្ពឺបញ្ជាក់មកកាន់អង្គភាពយើងឱ្យដឹងថា ៖ ទង្វើនេះផ្ទុយពីច្បាប់កំណត់ហើយ កន្លងមកក្រសួងសុខាភិបាល ធ្លាប់ព្រមានដល់ មន្ទីពេទ្យឯកជនមួយចំនួន មិនឱ្យធ្វើទង្វើបែបនេះទេ។

តែទោះជាយ៉ាងណា គេសង្កេតឃើញថា មិនទាន់មានអាជ្ញាធរពាក់ព័ន្ធណាមួយ ចាត់វិធានការច្បាប់ចំពោះមន្ទីរសម្រាកព្យាលបាលបាត់ដឹងនោះនៅឡើយទេ បើតាមដឹងដូចជាមិនទាន់បាននូវលិខិតអនុញ្ញាតបន្តសុពលភាពនៅឡើយទេ តែនៅបន្តសកម្មភាពបើកធ្វើអាជីវកម្មធម្មតា។

ក្រោយពីការចុះផ្សាយ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ ចង់មកស្រាយ អាចទាក់ទងមកកាន់អង្គភាព រស្មីនាគមាសយើងបាន រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីរបបសារព័ត៌មាន។

 

0 Comments:

Post a Comment