​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Wednesday, August 20, 2025

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញសកម្មភាពដ៏មមាញឹកនៃបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង និងក្រុម Hotline ១២៩៧ ដែលជាអ្នកផ្តលការងាររាប់ម៉ឺនកន្លែងដល់សហជីព និយោជក និងអ្នកសារព័ត៌មាន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ បន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។

នាឱកាសនោះដែរ លោក ហេង សួរ បានលើកឡើងថា ក្នុងមួយថ្ងៃអាចគូសផ្គងបានចំនួន ៥ពាន់នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែបើនិយាយអំពីឈ្មោះបញ្ជូនចេញខ្ទង់ម៉ឺននាក់ ពីព្រោះជួនកាលបញ្ជូនឈ្មោះទៅ ១០០នាក់ ជួនកាលអាចជាប់បាន ៥០នាក់ ហើយក្រសួងគូសគងឱ្យបានច្រើនកន្លែង ពេលដែលបងប្អូនចុះឈ្មោះហើយ ជូនគាត់ទៅរោងចក្រនេះ ករណីរោងចក្រនេះមិនជាប់បញ្ជូនទៅរោងចក្រមួយទៀត។ ជាទូទៅអ្នកខ្លះអាចប្រើពេល ១០ថ្ងៃ ទម្រាំតែទទួលបានការងារធ្វើ ប៉ុន្តែអ្នកខ្លះដាក់ពាក្យភ្លាមទទួលបានការងារធ្វើភ្លាមផងដែរ។ ជាមធ្យមប្រចាំថ្ងៃ ដែលមានការងារប្រហែល ៥ពាន់នាក់ ប៉ុន្តែក្រសួងនៅតែបន្តខិតខំធ្វើយ៉ាងណាឱ្យចំនួនការងារ ដែលបង្កើតបានប្រចាំថ្ងៃឱ្យបានច្រើនបន្តិច ទើបអាចស្រូបយកបងប្អូនដែលវិលត្រឡប់មកមាតុភូមិវិញបានលឿន ប្រសិនបើយើងជួយគូសផ្គងការងារលឿនក៏ជួយសម្រាល ជីវភាពផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥឡូវនេះ គឺផ្ដោតទៅលើការជួយរកការងារឱ្យបងប្អូនពលករ ធ្វើការងារមិនតិចជាង ២០ម៉ឺនទេ ក្នុងមួយអាទិត្យ។ ហើយក៏បានរកឱកាសការងារឱ្យបងប្អូន ឥឡូវនេះអាចនិយាយបានថាមួយសប្តាហ៍មានឱកាសការងារប្រហែលជាង ៤ម៉ឺន ទន្ទឹមនឹងការរកការងារឱ្យបងប្អូន មន្ត្រីរបស់ក្រសួងការងារក៏បានទាក់ទងទៅរោងចក្រ សហជីពក៏បានជួយ និយោជក សមាគមនិយោជកហើយរោងចក្រ ដែលត្រូវការបុគ្គលិកក៏បានចុះឈ្មោះជាមួយក្រសួងការងារដែរ។ បើទោះបីជាយើងបង្កើតការងារឲ្យបងប្អូនបានបីម៉ឺនទៅ ៤ម៉ឺននាក់ ក្នុងមួយអាទិត្យក៏ដោយក៏យើងឃើញចំនួនការងារបុគ្គលឥឡូវក៏ជាង ២០ម៉ឺនដដែល។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់រោងចក្រមួយៗក្នុងការរើសបុគ្គលិកត្រូវមានលក្ខខណ្ឌឧបមាថា រោងចក្រគាត់ត្រូវការនារី ផ្នែកដេរ ផ្នែកតុកាត់ អ្នកជួសជុលម៉ាស៊ីនផ្សេងៗ សរុបប្រមាណជាង ២១ម៉ឺនកន្លែង ប៉ុន្តែតម្រូវការការងារផ្សេងៗគ្នា ហើយបងប្អូនដែលមកពីថៃក៏ត្រូវការការងារផ្សេងៗគ្នាដែរ៕

0 Comments:

Post a Comment