​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Friday, September 26, 2025

បទល្មើសនេសាទ កើតឡើងពេញបន្ទុកក្នុងខេត្តតាកែវ ក្នុងរដូវបិទនេសាទ តែមិនឃើញមន្ត្រីជំនាញជលផលចុះបង្ក្រាប់ទាល់តែសោះ

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពគេហទំព័រ រស្មីនាគមាស និងក្រុមការងារជាច្រើនអង្គភាពទៀត បានជួលទូកប្រជានេសាទចេញពីភូមិធន់ម៉ុន សង្កាត់បារាយ ក្រុងដូនកែវ ដើម្បីចុះដល់ទីតាំងដែលប្រព្រឹត្តនូវបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ ស្រាប់តែប្រទះឃើញនូវបទល្មើសនេសាទប្រភេទស្បៃមុង ជាច្រើនកន្លែង(រាប់១០០០ម៉ែត្រ)

កំពុងបង្អួតរាងនៅលើផ្ទៃទឹក ស្ថិតក្នុងស្រុកបូរីជលសារ ស្រុកអង្គរបុរី និងស្រុកកោះអណ្តែត។

ចំពោះទីតាំងឃុំក្នុងស្រុកនីមួយៗដែលសំបូរបទល្មើសនេសាទរួមមាន៖

- ស្រុកបូរីជលសារ មានចំនួន៣ឃុំ

១/ឃុំជ័យជោគ

២/ឃុំកំពង់ក្រសាំង

៣/ឃុំបូរីជលសារ

- ស្រុកអង្គរបូរី មានចំនួន១ឃុំ

១/ឃុំគោកធ្លក

-ស្រុកកោះអណ្តែត មានចំនួន១ឃុំ

១/ឃុំរមេញ

ក្នុងចំនួនទាំង៣ស្រុក ក្នុងខេត្តតាកែវនេះ គឺមានតែស្រុកបូរីជលសារប៉ុណ្ណោះទេ ដែលសំបូរបទល្មើសនេសាទដោយខុសច្បាប់ច្រើនជាងគេ ក្នុងរដូវបិទនេសាទនេះ។

យោងតាមប្រភពពីប្រជានេសាទ ដែលនេសាទលក្ខណៈគ្រួសារ បានលួចបង្ហើបប្រាប់ក្រុមការងារយើងអោយដឹងថា របាំងស្បៃមុងដែលមានប្រវែងវែងរាប់១០០០ម៉ែត្រនេះ គឺសុទ្ធសឹងតែជាជនជាតិវៀតណាម ដែលមកនេសាទដោយខុសច្បាប់នៅស្រុកខ្មែរ ហើយបានអោយបុគ្គលម្នាក់ឈ្មោះ សុខ ឡេះ តួនាទីជា

មន្ត្រីPM ជាអ្នករត់ការណ៍យកលុយពីក្រុមឈ្មួញទាំងនោះយកទៅចាត់ចែងជាមួយបុគ្គលពាក់ព័ន្ធ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្តីពីរដូវបិទនេសាទក្នុងឆ្នាំ២០២៥ ក្នុងខេត្តតាកែវ គឺគិតចាប់ពីថ្ងៃទី១ កក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ក្នុងរដូវបិទនេសាទនេះ រដ្ឋបាលជលផលសង្កត់ធ្ងន់ថា អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍លក្ខណៈគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។

ពលរដ្ឋសំណូមពរដល់៖

-ឯកឧត្តមអភិបាលខេត្តតាកែវ 

-នាយឧត្តមសេនីយ៍ សៅ សុខា 

-លោកមេបញ្ជាការអាវុធហត្ថខេត្តតាកែវ 

-រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ

-ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទ

មេត្តាជួយត្រួតពិនិត្យចំពោះភាពមិនប្រក្រតីទាំងនេះផងជាពិសេស គឺលោកសុខ ឡេះ និងលោកនាយខណ្ឌរដ្ឋបាលជលផលតែម្តង។

អង្គភាពរបស់យើងមិនមានលេខទំនាក់ទំនងរបស់លោកឡេះទេ ប្រសិនបើលោកឡេះ បានឃើញនូវព័ត៌មាននេះ សូមជួយបកស្រាយជុំវិញការលើកឡើង របស់ឈ្មោះលោក ករណីរឿងរត់ការអោយបទល្មើសនេសាទ និងពីតួនាទីរបស់លោក ជាមន្ត្រីPmមែនឬមួយមិនមែនទេ ដើម្បីកុំអោយមានព្យសនកម្មដល់ស្ថាប័នអាវុធហត្ថ។

តែទោះជាយ៉ាងណា ខ្លឹមសារខាងលើនេះគឺគ្រាន់តែសរសេរតាមប្រភពព័ត៌មាន របស់យើងផ្តល់ជូនតែប៉ុណ្ណោះ។

ក្រោយពីការចុះផ្សាយ ប្រសិនបើមានប្រតិកម្មណាមួយពីភាគីពាក់ព័ន្ធ ភាគីទាំងនោះអាចបកស្រាយ តាមរយៈអង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

🌐 (https://www.linkedin.com/company/ministryofinformation/) Website (http://www.k-raksmeyneakmeas.com.kh/)     🌐 Facebook (https://web.facebook.com/education.rean)

 (https://web.facebook.com/TheMinistryOfInformation/?_rdc=1&_rdr)🌐 YouTube​   (https://www.youtube.com/@raksmeyneakmeas1)  🌐TikTok (https://www.tiktok.com/@user0888873666)

 (https://play.google.com/store/apps/details?id=kh.gov.moi.app)🌐 Telegram (https://t.me/raksmeyneakmeas)   🌐 WhatApp (https://chat.whatsapp.com/G46l8WDkd993lnr9jlpRwk)












0 Comments:

Post a Comment