​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Friday, October 31, 2025

អីយាស់ លោក “សុខណា” តួនាទីជា PM មេស្នាក់ការសន្តិសុខ707 និងPM ម្នាក់ទៀត រួមជាមួយនិង លោក”ហ៊ាប”ត្រូវបានពលរដ្ឋចោទប្រកាន់ថា បានសំឡុត គំរាមកំហែង យកលុយពីពួកគាត់ ជាថ្នូរនិងការដោះដូរមិនចាប់គោយន្តដឹកឈើ

ចំនួនអ្នកទស្សនា: Views


៣០/១០/២៥

ខេត្តក្រចេះ៖យោងតាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកដឹងឈើ យកមកលក់ឱ្យក្រុមហ៊ុន ថ្មម៉ាប ស្ថិតក្នុងភូមិល្វាងជ័យ ឃុំស្វាយជ្រះ ស្នុកស្នួល ខេត្តក្រចេះ បានលើកឡើងមកកាន់អង្គភាព រស្មីនាគមាសយើង អោយដឹងថា មានបុគ្គល 3 នាក់បានបើករថយន្តបាឡែន ព័ណ៌ប្រាក់មួយគ្រឿង មកស្ទាក់ពីមុខ គោយន្តដឹកឈើ របស់ពួកគាត់ រួចគំរាមកំហែងយកលុយចំនួន ១លានរៀល តែក្រោយមកសម្រុះសម្រួលនៅត្រឹមទឹកប្រាក់ចំនួន ៧៥ម៉ឺនរៀលជាថ្នូរដោះដូរមិនចាប់គោយន្តកន្ត្រៃនោះ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦:១៥ នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។




យោងតាមប្រភពដដែលបានបន្តទៀតថា ក្នុងចំណោម៣នាក់នោះគេបានស្គាល់ឈ្មោះបុគ្គល២នាក់ ទី១/ឈ្មោះ “ហ៊ាប” ជាជនស៊ីវីល ទី២/ ជាPM អត់ស្គាល់ឈ្មោះ ទី៣/ឈ្មោះ “សុខណា” តួនាទីជា PM មេស្នាក់ការសន្តិសុខ707 ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះ ឈ្មោះ “សុខណា” តួនាទីជា PM បានចេញមុខសម្របស្រួល អាកាត់រឿងយកលុយ ចំណែក ឈ្មោះ “ហ៊ាប” ជាជនស៊ីវីល ជាអ្នកចេញមុខទទួលលុយតាមរយៈកុងធនាគារ ឈ្មោះ  Heab Seang ទទួលពីឈ្មោះ BO SATនូវចំនួនលុយ ៧៥ម៉ឺនរៀល។   


លុះព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក“ហ៊ាប” បានខលតាមទូរស័ព្ទផង ទៅដល់ផ្ទះពលរដ្ឋផង ដើម្បីអង្វរករពលរដ្ឋនោះ ឱ្យនិងយាយប្រាក់គេឯងថា លុយថ្ងៃមុន គឺជាលុយសងថ្លៃជំពាក់ តែត្រូវពលរដ្ឋប្រកែកដាច់អហង្ការថា មិនអាចនិយាយតាមពូ“ហ៊ាប” ឯងប្រាប់បានទេ ព្រោះពូឯង និង PM “សុខណា” រួមទាំងមន្ត្រី PM ម្នាក់ទៀតគឺពិតជាបាន សំឡុតគម្រាម កំហែកយកលុយពីពួកខ្ញុំចំនួន ៧៥ម៉ឺនរៀលមែន ថ្លៃជាថ្នូរដោះដូរមិនចាប់ឈើនិងគោយន្តរបស់ពួកខ្ញុំ។


ក្រោយពីទទួលព័ត៌មាននេះ ភ្លាម អង្គភាពគេហទំព័រ រស្មីនាគមាសយើង ក៏បានព្យាយាមខលទៅលេខចំនួន២ខ្សែ ដែលគេអះអាងថា ជាលេខលោក PM “សុខណា” តែក្រោយពីខលចូលមានអ្នកលើកហើយឆ្លើយថា មិនមែនជាលេខលោក PM “សុខណា” នោះទេ និងបានខលទៅលេខលោក “ហ៊ាប” ដែរតែត្រូវលោកហ៊ាប ឆ្លើយបដិសេដថាអត់ដឹងទេ និងចាំខលមកអង្គភាពរបស់យើងវិញ។


អង្គភាពយើងក៏បានព្យាយាមទាក់ទងតាម Telegram ទៅលេខ 097 7777761 ដែលគេស្គាល់ថា ជាលេខរបស់លោក សាក់ សារាង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ តែមិនទាន់ឃើញចូលមើលនៅឡើយនោះទេ។

   

ប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចខេត្តក្រចេះទាំងមូល មេត្តាជួយស្រាវជ្រាវ ជុំវិញករណីខាងលើនេះផងទាន ចំពោះបុគ្គល PM ២នាក់ ម្នាក់ឈ្មោះ PM “សុខណា” ជាអ្នកកំណត់យកលុយ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ រួមទាំងលោក “ហ៊ាប” ផងដែរ ដែលជាអ្នកទទួលលុយពីពលរដ្ឋដែលដឹកបទល្មើសឈើនោះ។


ក្រោយពីការចេញផ្សាយ ប្រសិនបើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ភាគីទាំងនោះអាចទាក់ទង បកស្រាយ មកកាន់អង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនិញ្ញវិជ្ជាជីវៈសារព័ត៌មាន។








0 Comments:

Post a Comment