​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Wednesday, October 8, 2025

តើអាជា្ញធរ ហ៊ានបញ្ជូនសំណុំរឿងលោកលាង និងកូនឈ្មោះសួន រស្មី និងអ្នកពាក់ព័ន្ធ ទៅតុលាការ ដើម្បីអនុវត្តច្បាប់ស្តីពីល្បែងស៊ីសងដែលឬទេ ខណៈដែលអាជ្ញាធរ បានចុះបិទទីតាំងនិងធ្វើកិច្ចសន្យា បញ្ឈប់ជាច្រើនដងហើយ នៅតែមិនរាងចាល់

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ស្ពឺ៖ករណីល្បែងស៊ីសង១កន្លែង ស្ថិតនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលគេស្គាល់ឈ្មោះម្ចាស់ផ្ទះថា ឈ្មោះលោកលាង តែបើយោងតាមសំដីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង បច្ចុប្បន្នគឺផ្ទេរឱ្យកូនឈ្មោះ សួន រស្មី ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានបង្ក្រាបនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ ។

គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះត្រូវបានបង្ក្រាប ជាច្រើនលើកច្រើនសារ ណាស់មកហើយ តែមិនរាងចាល់ទាល់តែសោះ គឺបានត្រឹមតែធ្វើកិច្ចសន្យា គឺមិនដែលបានអនុវត្តន៍ចំពោះម្ចាស់ទីតាំង អ្នកចាត់ចែងល្បែង និងអ្នកញៀនល្បែងទាំងនោះ តាមច្បាប់ស្តីពីល្បែងស៊ីសងនោះឡើយ ទើបធ្វើឱ្យអ្នកទាំងនោះ ចេះតែផ្គើននិងច្បាប់បែបនេះ។

ពលរដ្ឋខ្លះលើកឡើងថា ល្បែងស៊ីសងទាំងនេះដំណើរការទៅបាន គឺដោយសារអាជ្ញាធរក្នុងមូលដ្ឋានដូចជា៖មេភូមិ មេឃុំ និងមេប៉ុស្តិ៍ គឺមិនយកចិត្តទុកដាក់ចំពោះភូមិឃុំសុវត្ថិភាពនោះទេ ជាក់ស្តែងផ្ទះលោកលាង ដែលផ្ទេឱ្យកូនឈ្មោះ សួន រស្មី គឺជាប់និងរបងផ្ទះលោកអនុភូមិសំរោងតែម្តង តែអនុភូមិរូបនោះសំងំដេកលង់លក់ដោយមិនខ្វល់ពីល្បែងជាប់ជញ្ជាំងផ្ទះរបស់លោកឡើយ។

យោងតាមប្រសាសន៍ថ្នាក់ដឹកនាំធ្លាប់លើកឡើងថា ហាងការហ្វេ ហាងគុយទាវណាក៏ដោយ ឱ្យតែប្រព្រឹត្តិនូវល្បែងស៊ីសងដោយខុសច្បាប់ គឺត្រូវបិទទាំងអស់ បិទទាំងល្បែងស៊ីសង បិទទាំងការលក់ដូរ តែអាជ្ញាធរក្នុងមូលដ្ឋាននោះ ហាក់បីដូចចាក់ទឹកលើស្លឹកឈូក មិនអនុវត្តន៍ទាល់តែសោះ។

គិតត្រឹមម៉ោងនេះ អ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសងនៅទីតាំងខាងលើ ទោះជាមានការបង្ក្រាប

ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏មិនទាន់ឃើញបញ្ជូនខ្លួនអ្នកទាំងនោះ ទៅកាន់តុលាការនៅឡើយទេ។

យោងតាមច្បាប់ស្តីពីល្បែងស៊ីសង

ជំពូក១

មាត្រា១៖ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំង ព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។

ជំពូក៣

មាត្រា៤៖ជនណាលេងល្បែងស៊ីសងជននោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់១០,០០០៛ ដល់៥០,០០០៛ ឬដាក់គុកពី១សប្តាហ៍ ដល់១ខែ។

មាត្រា៥៖ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥,០០០,០០០៛ ដល់២០,០០០,០០០៛ និងដាក់គុកពី១ឆ្នាំដល់៥ឆ្នាំ ចំពោះអ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង។ករណីពុំរាងចាល់ ត្រូវផ្ទន្ទាទោសពិន័យជាប្រាក់ និងដាក់គុកជាអតិបរមា។

មាត្រា៨៖ការផលិត ការនាំចូលដើម្បីធ្វើអាជីវកម្ម ការលក់ ឧបករណ៍ល្បែងស៊ីសងស៊ីសង គ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥០០,០០០៛ ដល់៥,០០០,០០០៛ និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ ឧបករណ៍វត្ថុតាង ខាងលើនេះត្រូវរឹបអូស ក្នុងករណីពុំរាងចាល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកជាអតិបរមា។

មាត្រា១១៖ជនណាដែលចេញមុខការពាងវង់ល្បែង ឬបនល្បែងស៊ីសងគ្រប់ប្រភេទ នៅទីណា ក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំ ដល់ប្រាំឆ្នាំ។

ពលរដ្ឋសំណូមពរ ឱ្យមន្ត្រី អនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកទាំងនោះ ដើម្បីធានាឱ្យបាននូវភូមិឃុំសុវត្ថិភាពក្នុងមូលដ្ឋាន ជៀសវាង ជោរលួច ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានខ្លួន។

ប្រសិនបើមានប្រតិកម្មណាមួយ ក្រោយពីការចេញផ្សាយ ពីភាគីពាក់ព័ន្ធ ភាគីទាំងនោះ អាចទាក់ទងមកស្រាយមកកាន់អង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញវិជ្ជាជីវៈសារព័ត៌មាន។

រក្សារសិទ្ធិដោយ៖គេហទំព័រ រស្មីនាគមាស













0 Comments:

Post a Comment