ចង់មើលវីដេអូរ ចុចទីនេះ👇
https://www.facebook.com/share/v/19ttctU2V7/ចង់មើលវីដេអូរ ចុចទីនេះ👇
https://www.facebook.com/share/v/1CGFcLs9nr/
ពលរដ្ឋរង់ចាំអ៊ុតមើលវាសនា ទីតាំងគ្រូទាយបៀផ្សារ កាណាឌីយ៉ា ក្រោយខ្លួនសងលុយទៅពលរដ្ឋវិញ ដោយសារខ្លួនអត់សម្ថភាព និងធ្លាប់សន្យាខ្យល់ជាមួយពលរដ្ឋកន្លងមក ថាតើអាចឈរជើងទាយទាំងអត់ច្បាប់ទំលាប់នេះដល់ពេលណា ទាល់តែពលរដ្ឋប្តឹងបានសងលុយ យ៉ាប់មែនអ្នកគ្រូអើយអ្នកគ្រូ ខូចដល់គ្រូគេល្អៗអស់ហើយបើយ៉ាងៗនេះ
១៦/១០/២៥
ភ្នំពេញ៖ករណីគ្រូបោះបៀ ចេះបែងប្រជ្រុយ ចេះបញ្ចុះមាសសន្លឹក ចេះធ្វើពិធីផ្សេងៗដើម្បីឱ្យមានកូន តែធ្វើឱ្យពលរដ្ឋម្នាក់ឈ្មោះ កៃ មុំ មិនមានកូនដូចបំណង ត្រូវអស់លក្ខក្រោមកណ្តាប់ដៃដែក របស់ពលរដ្ឋរងគ្រោះ ត្រូវពលរដ្ឋរងគ្រោះប្តឹងពីបទ៖ឆបោក និងរំលោភសេចក្តីទុកចិត្ត គោរពជូនលោកចៅសង្កាត់ចោមចៅទី១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
លុះប្តឹងបានពីថ្ងៃ អ្នកគ្រូបោះបៀឈ្មោះ អ៊ុយ សារ៉ានី ដេកមិនលក់បក់ក៏មិនល្ហីយ ព្រោះខ្លួនត្រូវពលរដ្ឋប្តឹង រឿងសន្យាថាជួយធ្វើពិធីអោយមានកូនរយៈពេល៥ខែ បើមិនមានដូចបំណងទេ ភាគីគ្រូនិងប្រគល់លុយគ្រប់ចំនួនវិញជូនពលរដ្ឋវិញ ចំណែកលុយដែលពលរដ្ឋប្រគល់ជូនគ្រូនោះទាំងពីលើកគឺអស់ចំនួន ៧២៥$ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ភាគីគ្រូទាយសន្លឹកបៀឈ្មោះ អ៊ុយ សារ៉ានី បានព្រមព្រៀងសងលុយចំនួន ៧២៥$ គ្រប់ចំនួននៅមុខមន្ត្រីសាលាសង្កាត់ ក្នុងនោះក៏មានអ្នកសារព័ត៌មាន បានជួយជាសាក្សីដឹងឮផងដែរ នៅចំពោះមុខអាជ្ញាធរ និងភាគីទាំងសងខាង។
គួរបញ្ជាក់ផងដែលថា ទីតាំងដែលអ្នកគ្រូបោះបៀកំពុងឈរជើងប្រកបអាជីវកម្ម កំពុងប្រមូលលុយយ៉ាងមមាញឹក ពីពលរដ្ឋដែលទៅដល់ទីនោះ គឺតែងតែបង្គាប់ពលរដ្ឋឱ្យធ្វើតាមខ្លួន ដែលខ្លួនអះអាងថាត្រូវតែធ្វើចឹងព្រោះជាកំណល់គ្រូ អ្នកគ្រូរូបនោះ គឺរកតែពេលតែហូបបាយនិងនិយាយទូរស័ព្ទមិនបាននោះទេ ពេលខ្លះសុខចិត្តអោយអ្នកនិយាយជំនួស ហើយទីតាំងនោះ គឺបានដាក់ផ្ទាំងស្លាកយីហោហោដ៏ធំស្កឹមស្កៃ បង្អួតរាងនៅលើតំបូលតូបរបស់ខ្លួន ស្ថិតក្នុងផ្សារ កាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គិតត្រឹមម៉ោងនេះមិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធ ចុះដល់ទីតាំងគ្រូនោះនៅឡើយនោះទេ ទំាងដែលគ្រូនោះធ្លាប់បានសារភាពជាមួយអ្នកសារព័ត៌មានយើងហើយថា គាត់សព្វថ្ងៃនេះគឺធ្វើគ្មានច្បាប់ទំលាប់អ្វីនោះទេ ដូចនេះពលរដ្ឋមួយចំនួនពួកគាត់សំណូមពេរ អោយសារព័ត៌មានយើងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអោយពលរដ្ឋដែលមិនបានដឹង គឺគាត់មានការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកដូចពលរដ្ឋម្ចាស់ប្រភព ជាពិសេសសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ មេត្តាជួយចុះពិនិត្យទីតាំងនោះផង
។
ពលរដ្ឋរងគ្រោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កុក គីមថុង ប្រធានសហគ្រាស គេហទំព័រ រស្មីនាគមាស និងសហការី ដែលបានជួយផ្សព្វផ្សាយព័ត៌មាននេះជូនគាត់ និងទទួលបានភាពជោគជ័យ បានលឿនលើសពីការរំពឹងទុក បើមិនបានគាត់ជួយផ្សាយនោះទេ លុយនេះត្រូវចំណាយពេលយូរតាមប្រព័ន្ធច្បាប់។
បើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចេញផ្សាយ ភាគីទាំងនោះអាចទាក់ទងបកស្រាយមកកាន់អង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសាព័ត៌មាន។
🌐 Website



0 Comments:
Post a Comment