​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Saturday, November 1, 2025

អីយ៉ាស់ ស្ងាត់ៗចាក់ជិតរួចបាត់ ពលរដ្ឋបានត្រឹមតែអង្គុយនិងឈរមើលតែប៉ុណ្ណោះ

ចំនួនអ្នកទស្សនា: Views

 


អីយ៉ាស់ ស្ងាត់ៗចាក់ជិតរួចបាត់ ពលរដ្ឋទ្រាំមិនបានក៏លួចប្រាប់សារព័ត៌មាន ឱ្យជួយចុះផ្សាយ ករណីទីតាំងបឹងឈូក ឬត្រពាំងឈូកមួយកន្លែងត្រូវគេចាក់ដីបំពេញ មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ ព្រោះពួកគាត់បានត្រឹមតែអង្គុយនិងឈរមើលតែប៉ុណ្ណោះ

 

01/11/25

ខេត្តកណ្តាល៖ពលរដ្ឋភ្ញាក់ផ្អើយ៉ាងខ្លំាងជុំវិញករណី មានការចាក់ដីលុបបឹងឈូក ឬត្រពាំងឈូក ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល យោងតាមប្រភពពីពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកមីងមេភូមិព្រៃទន្លាប់ បានលើកឡើងថា ទីតាំងកំពុងដែលចាក់នោះគឺពីមុនជា បឹងឈូក ឬត្រពាំងឈូក ពិតមែន តែដល់ពេលសុខៗឃើញគេចាក់ដីលុបចឹងពួកគាត់ក៏មិនដឹងយ៉ាងណានោះដែរ។

 

ចំណែកលោក មេឃុំបែកចាន បានលើកឡើងតាមទូរស័ព្ទប្រាប់ រស្មីនាគមាស អោយដឹងនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រឿងនេះគាត់ដឹងដែល ថាមានការចាក់ដី គាត់ក៏ឱ្យប្រជាការពារចុះសួរនាំដែរ តែមេការឆ្លើយថា បើចង់ដឹងថាមានច្បាប់ឬមិនមានច្បាប់ឱ្យសួរទៅខាងសាលាស្រុកទៅ ទើបលោកមេឃុំអោយអង្គភាព រស្មីនាគមាសយើងទាក់ទងទៅលោកអភិបាលស្រុកទៅទើបដឹងច្បាស់ ព្រោះចាក់ដីខ្នាតធំៗចឹង គេមិនប្រាប់គាត់ទេ គឺគេទៅធ្វើច្បាប់នៅសាលាស្រុក។

 

ក្រោយពីលោកមេឃុំ លើកឡើងដូចនោះ អង្គភាពរស្មីនាគមាសយើង ក៏បានខលសំភាសន៍ លោកអភិបាលស្រុកអង្គស្នួល ដើម្បីសុំកិច្ចសំភាសន៍ និងគោរពរាយការណ៍ព័ត៌មាននេះជូនលោក ត្រូវបានលោកតបថា រឿងនេះចាំគាត់អោយមន្ត្រីចុះពិនិត្យទីតាំងនោះភ្លាម ក្រោយពីដាក់ទូរស័ព្ទចុះ ព្រោះគាត់ក៏មិនទាន់ដឹងថា មានច្បាប់ឬមិនមានច្បាប់បែបណានោះដែរ ដោយសារគាត់ទើបតែឡើងកាន់ដំណែងថ្មីៗទេ ហើយក៏អរគុណ ខាងសារព័ត៌មានហើយ ដែលបានរាយការណ៍ជូន។

 

មហាជន បានលើកឡើងពីមាត់មួយទៅមាត់មួយថា ទោះជាមានប្លង់រឺងក៏ដោយ ក៏ត្រូវស្នើសុំច្បាប់ដើម្បីចាក់បំពេញអាច់ដីដែរ ហើយបើមិនមានច្បាប់វិញគឺត្រូវហាមឃាត់តែម្តង ព្រោះពីមុនជាដីត្រពាំងនោះទេ ហេតុអ្វីសុខៗក្លាយជារបស់កម្មសិទ្ធិឯកជនទៅវិញ ពួកគាត់មិនជំទាស់ទេ ចំពោះការអភិវឌ្ឍន៍ តែអភិវឍ្ឍន៍កុំអោយប៉ះពាល់ដល់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ពេលបច្ចុប្បន្នកំពុងដឹកអាច់ដីចាក់ បណ្តាលឱ្យធ្លាក់ជ្រុះរាយប៉ាយពាសពេញផ្លូវ បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលប្រើប្រាស់ផ្លូវនោះផងដែរ។

 

ដូចនេះពលរដ្ឋទាំងនោះបាន សំណូមពរតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យអាជ្ញាធរជួយ ឆ្លើយតបជុំវិញករណីខាងលើនេះផង ថាតើដីនោះមានប្លង់កម្មសិទ្ធិ ឬមិនទាន់មានទេ តែផ្ទុយទៅវិញបើមានប្លង់កម្មសិទ្ធិហើយក៏ដោយ កត្រូវមានច្បាប់ចាប់បំពេញអាច់ដីដែរ ត្រូវយកច្បាប់នោះបង្ហាញពួកគាត់ផង កុំចេះឆ្លើយតែមាត់មិនមានឯកសារបញ្ជាក់ ពួកគាត់លើកឡើងបន្តទៀតថា បើពួកគាត់ជាពលរដ្ឋទន់ខ្សោយវិញ គ្រាន់តែឡាន់វិលកង់មិនបានផង គឺសួររកឯកសារអស់អាច់អស់នោមតែម្តង។

 

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើង ពីពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ យើងនិងរង់ចាំការបកស្រាយបន្ថែមទៀតពីភាគីពាក់ព័ន្ធនានា។

 

អង្គភាពយើង រង់ចាំការបកស្រាយ បំភ្លឺបន្ថែម ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។




 



0 Comments:

Post a Comment