​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Monday, March 30, 2026

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួស ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ដែលបានចូលនិវត្តន៍។


ពិធីនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ,ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរក្រុង-ស្រុក ,លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ព្រមទាំងបុគ្គលិកសុខាភិបាល ជាច្រេីននាក់។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សវិស័យវែង ឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បាន កំណត់ អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាព ទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រគឺ បន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើក កម្ពស់សុភាពបន្តពូជ មាតា ទារក និងកុមារ។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងថា ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តការងារឱ្យ បានល្អ ជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពរបស់ខ្លួន ត្រូវយកចិត្តទុកដាក់សហការ ចេះកៀរគរធនធាន ព្រមទាំង ចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានមានស្រាប់ រក្សាឱ្យបាននូវ សាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទប្រកបដោយ សេចក្តីគោរព ក្រមសីលធម៌វិជ្ជាជីវៈ លើការផ្តល់សេវាសុខាភិបាលឱ្យ កាន់តែមានគុណភាពប្រសើរឡើងស្របតាមគោលនយោបាយ សុខាភិបាលជាតិស្តីពីការប្រតិបត្តិគ្លីនិកពិធីសារ នៃការពិនិត្យព្យាបាល ស្តង់ដារគុណភាព ផែនការយុទ្ធសាស្ត្រសុខាភិបាល មគ្គុទ្ទេសក៍ក្នុង ការបម្រើប្រជាពលរដ្ឋ និងបទដ្ឋានបច្ចេកទេសនានា ជាពិសេស ស្របតាមគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង៕


ប្រភព៖មន្ទីព័ត៌មានខេត្តកំពង់ចាម









0 Comments:

Post a Comment