រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម

 រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម



      ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ (១.០០០ដុល្លារ) ឫលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៌បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។


ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។


      កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រាវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។ 


​     គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហេីយប្តេជ្ញា​ បោសសំអាត​ Scam online អោយអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។


       សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។​ ( សូមបងប្អូន​ ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ​ :​ 

​   -​ 017 669 507​ នាយករដ្ឋបាលខេត្ត

​   -​ 012 497 559 ស្នងការនគរបាលខេត្ត​ 

​   -​ 097 429 6789 មេបញ្ជាការកងរាជអាវុធហត្ថខេត្ត

   - 017 441 476 ប្រធានមន្ទីរទេសចរណ៍ខេត្ត។

Previous Post Next Post