24/01/26
ខេត្តកំពង់ចាម៖នៅរសៀលថ្ងៃទី២៤
ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋរស់នៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម
ឈ្មោះ ញ៉ុង រីណា ភេទស្រី បានផ្តល់ប្រភពព័ត៌មាន មកកាន់អង្គភាព គេហទំព័រ រស្មីនាគមាស
របស់យើងឱ្យដឹងថា មានបុគ្គលិកក្រុមហ៊ុនបញ្ជាំ CLV Pawn Shop សាខាស្រុកកោះសូទិន បានទៅគម្រាមកំហែងប្អូនស្រីដល់ផ្ទះ ដោយបង្គាប់ឱ្យប្អូនយករបស់របស់ទៅបញ្ចាំ
ដើម្បីយកលុយបង់ឱ្យខ្លួន ខណៈដែលប្អូនស្រីមិនយកទៅបញ្ចាំតាមការបញ្ជារ ភាគីហាងបញ្ចាំក៏នាំគ្នារឹបអូសយកកង់០១គ្រឿងពីផ្ទះប្អូនស្រីកាលពីថ្ងៃទី១៩
ខែមករា ឆ្នាំ២០២៦ ដើម្បីទូទាត់ថ្លៃបង់លុយចំនួន៣៥៦០០៛ ក្នុងមួយថ្ងៃដែលប្អូនស្រីមិនទាន់បានបង់
គួរបញ្ជាក់ផងដែលថា លុយដែលប្អូនស្រីបានយកពីហាងបញ្ចាំគឺចំនួន ១,០០០,០០០៛ ដោយតម្រូវឱ្យបង់រយះពេល៣០ថ្ងៃ ក្នុង០១ថ្ងៃ៣៥៦០០៛ សរុបទាំងប្រាក់ការទាំងប្រាក់ដើមចំនួន ១,០៦៨,០០០៛ ចឹងគឺការប្រាក់ស្មើនឹង ៦,៨% (បញ្ជាក់លុយចងការ ១,០០០,០០០រៀល បានដល់ដៃតែ ៩០០,០០០៛ តែប៉ុណ្ណោះ )។
ក្រោយពីកើតហេតុ ដោយសារមានប្រតិកម្មខ្លាំងពីភាគីពលរដ្ឋរងគ្រោះ ភាគីហាងបញ្ចាំក៏បញ្ជូនបុគ្គលិករបស់ខ្លួនឱ្យចូលខ្លួនដោះស្រាយជាមួយជនរងគ្រោះ ក្រោយពីដោះស្រាយបុគ្គលិកទាំងនោះក៏បានសារភាពថាខ្លួន ពិតជាបានប្រព្រឹត្តិនូវសកម្មភាពដូចខាងលើពិតមែន មិនតែប៉ុណ្ណោះបានធ្វើកិច្ចសន្យាបញ្ជាក់ថែមទៀតផង ហើយក៏បានសន្យាបន្ថែមទៀតថា និងសងលុយជួលជុលផ្លូវចិត្តទៅឱ្យជនរងគ្រោះចំនួន ៨០០$ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លុះដល់ថ្ងៃសន្យាត្រូវប្រគល់លុយ បែជាភាគីហាងបញ្ចាំមិនបានបំពេញកាតព្វកិច្ចនោះឡើយ ទើបធ្វើឱ្យប្អូនស្រី លើកដៃសំពះឱ្យស្នើសុំមកដល់សារព័ត៌មាន រស្មីនាគមាសយើង ឱ្យជួយចុះផ្សាយជុំវិញករណីដូចរៀបរាប់ខាងលើ។
ក្រោយពីបានប្រភពព័ត៌មានភា្លម អង្គភាពរបស់យើងក៏បាន ខលសំភាសន៍ ជាមួយលោក ផៃ ធឿន បុគ្គលិកហាងបញ្ចាំ តែលោកឆ្លើយថា កំពុងនៅរោងបុណ្យ និងបន្តសំភាសន៍ជាមួយប្អូនស្រី ស្រីល័ក្ខ បុគ្គលិកហាងបញ្ចាំតែប្អូនស្រីបានបដិសេដថាមិនបានប្រព្រឹត្តិដូចការចោទប្រកាន់របស់ភាគីជនរងគ្រោះលើកឡើងនោះទេ។
ក្រោយពីសំភាសន៍រួច អង្គភាពយើង ក៏បានរាយការណ៍ព័ត៌មាននេះជាបន្ទាន់ ជូនថ្នាក់ដឹកនាំខេត្តកំពង់ចាម ដើម្បីឱ្យលោកជ្រាប និងដាក់បទបញ្ជារមកអាជ្ញាធរក្រោមឱរាទ ដើម្បីចាត់ការរឿងនេះឱ្យបានលឿន និងឆាប់រហ័រ ទាន់ពេល ព្រោះនាពេលកន្លងមក គេតែងតែសង្កេតឃើញថា មានជនឆ្លៀតឱកាសដើរតាមខ្នងផ្ទះពលរដ្ឋ ដើម្បីប្រើមនោគមវិជ្ជា លួងលោមឱ្យពលរដ្ឋយកលុយរបស់ខ្លួន ហើយបង្កប់នូវការប្រាក់ថ្លៃកប់ពពក ដែលការប្រាក់ទាំងនោះ ផ្ទុយពីច្បាប់ដែលបានអនុញ្ញាត ហើយបុគ្គលទាំងនោះ ក៏ធ្លាប់បានអាជ្ញាធរឃាត់សួរនាំហើយដែរនាពេលកន្លង រហូតដល់មានការឃាត់ខ្លួនបញ្ជូនទៅតុលាការថែមទៀតផង។
នាពេលកន្លងមក និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជាំ បានធ្លាប់ចេញសេចក្តីជូនដំណឹង ប្រកាសជាសារធារណៈ តាមផេកផ្លូវការរបស់ខ្លួន ឱ្យពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ចំពោះអ្នកដែលប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគ ដោយគ្មានអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជាំ។
ពលរដ្ឋរងគ្រោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ចាម ជាពិសេសប៉ុស្តិ៍នគរបាលព្រែកតានង់តែម្តង ដែលដុតដៃដុតជើងជុំវិញករណីនេះ។
ប្រសិនបើមានប្រតិកម្មណាមួយពីភាគីពាក់ព័ន្ធ
ក្រោយពីការចេញផ្សាយ ភាគីទាំងនោះអាចទាក់ទងបកស្រាយមកកាន់អង្គភាពយើងបាន
រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។








0 Comments:
Post a Comment