​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, March 19, 2026

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦



ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ អភិបាលរងខេត្តកំពង់ចាម លោក ឡោ ចាន់លី , លោក ស្រី សុភ័ក្ត្រ និង លោក ឃន ប្រុស បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការរៀបចំក្បួនដង្ហែបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងការរៀបចំស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ។
កិច្ចប្រជុំនេះនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិកា រដ្ឋបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១០ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជនផងដែរ។
លោកអភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា ការរៀបចំសង្ក្រាន្តឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកកម្ពស់សិល្បៈវប្បធម៌ជាតិ និងជាឱកាសសម្រាប់អាជីវករក្នុងស្រុកក្នុងការបង្ហាញសក្តានុពលរបស់ខ្លួនទៅកាន់មហាជន។
លោកអភិបាលរងខេត្តបានបន្ដថា ក្នុងបរិយាកាសសប្បាយរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នេះយើងទាំងអស់គ្នាបានជួបជុំគ្រួសារ លេងកម្សាន្ត និងបង្កើនស្នាមញញឹមលើទឹកដីសន្តិភាព។ ប៉ុន្តែទោះបីជាសប្បាយរីករាយយ៉ាងណាក៏ដោយ ក៏យើងមិនភ្លេចនូវតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេងរបស់ «វីរកងទ័ពកម្ពុជា» នោះដែរ។ ខណៈដែលយើងកំពុងលេងកម្សាន្តយ៉ាងកក់ក្តៅជាមួយមនុស្សជាទីស្រឡាញ់ បងប្អូនកងទ័ពជាច្រើនកំពុងឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងព្រៃជ្រៅ និងគ្រប់ច្រកល្ហក ដើម្បីការពារបូរណភាពទឹកដី។
ដូចច្នេះក្នុងឱកាសសង្ក្រាន្តកំពង់ចាម ឆ្នាំនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរដោយក្តីដឹងគុណ និងផ្ញើសារសួរសុខទុក្ខ ក៏ដូចជាពរជ័យជ័យមង្គល ទៅកាន់បងប្អូនកងទ័ពដែលជាសសរទ្រូងដ៏រឹងមាំនៃជាតិមាតុភូមិយើង៕






ប្រភព៖មន្ទីព័ត៌មាន ខេត្តកំពង់ចាម

0 Comments:

Post a Comment