ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋសថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ក្រោយពីទទួលការរាយការណ៍ព័ត៌មានពី គេហទំព័រ រស្មីនាគមាសភ្លាម លោកបានដាក់បទបញ្ជារយ៉ាងម៉ឺងមាត់មកលោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ពាក់ព័ន្ធនិងករណីបទល្មើសនេសាទ ដោយប្រើឧបករណ៍ដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចព្រែកព្នៅ និងព្រែកហ៊ុំ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឱ្យមន្ត្រីជលផលចុះត្រួតពិនិត្យនិងបង្ក្រាប។
យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីពលរដ្ឋ ហើយរាយការណ៍បន្តជូន ឯកឧត្តមអភិបាលរងខេត្ត មានដូចខាងក្រោម៖
១/ឆុន រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ស្បៃមុង បិទកាត់ព្រែកព្នៅ
២/ខ្នា រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ស្បៃមុង បិទកាត់ព្រែកព្នៅ
៣/ឆ្មេ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ស្បៃមុង បិទកាត់ព្រែកព្នៅ
៤/ចយ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ស្បៃមុង បិទកាត់ព្រែកព្នៅ
៥/ថន រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់របាំងព្រួល បិទកាត់ព្រែកព្នៅ
៦/គួង រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
៧/ខា រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
៨/មាត់លី (ចាម) រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្រាន ដាក់ដៃ កាត់ទទឹងព្រែកព្នៅ និងនៅព្រែកហ៊ុំ
៩/ខន+ភាព/រ៉េត ភូមិទី១៣ (ភូមិល្ហើយ) ឃុំព្រែកតានង់ ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
១០/រីម រស់នៅភូមិទី១៣ (ភូមិល្ហើយ) ឃុំព្រែកតានង់ ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
១១/ព្រែក រស់នៅភូមិទី១៣(ព្រែកកាហែ) ឃុំព្រែកតានង់ ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
១២/វ៉ាន ភូមិទី៧ (កំពង់ចំបក់) ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
១៣/ណែត ភូមិទី៧ (កំពង់ចំបក់) ដាក់ដៃ កាត់ទទឹងព្រែកព្នៅ
ជាក់ស្តែងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមមាន៖ផ្នែករដ្ឋបាលជលផលកំពង់សៀម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន អាជា្ញធរឃុំព្រែកតានង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ និង សហគមន៍នេសាទបឹងកក់ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅទីតាំងដែលបានរាយការណ៍ខាងលើ បង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី និងរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងហេតុ ចំណុចចុងព្រែកព្នៅ ឃុំមហាខ្ញូង និងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
វត្ថុតាងដែលរឹបអូសបានរួមមាន -របាំងផ្ជិតព្រែកចំនួន ០៣កន្លែង ប្រវែង ៣៥ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន ០១មាត់
-ឧបករណ៍លូស្បៃមុងចំនួន ០២មាត់
-បង្គោលចម្រឹងចំនួន ៤៥ដើម
-ឧបករណ៍ដាយទំហំ ៨មx៤មx១៥ម ចំនួន ០១មាត់
-ឧបករណ៍ដាយទំហំ ៦មx២មx១០ម ចំនួន ០២មាត់
បើយើងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍ដែលបានរាយការណ៍ ហាក់បីដូចជាខុសគ្នាឆ្ងាយណាស់ ហើយក៏មិនទាន់ឃើញយកជនដែលបានដាក់បទល្មើសនេសាទដោយខុសច្បាប់ទាំងនោះ យកទៅអប់រំណែនាំ ឬមួយយកទៅអនុវត្តច្បាប់ស្តីពីច្បាប់ជលផលនៅឡើយនោះទេ។
តែទោះជាយ៉ាងណា ក៏អរគុណចំពោះមន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបានចុះទៅដល់ទីតាំង តាមការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំខេត្ត សង្ឃឹមថា បទល្មើសនេសាទនិងលែងកើតមានក្នុងស្រុកកោះសូទិនបន្តទៅទៀត។
0 Comments:
Post a Comment