​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, July 24, 2025

តើច្បាប់គិតបែបណា ចំពោះរដ្ឋបាលរោងចក្រCIK ដែលកំពុងតែព្យាយាមជួយបិទបាំងព័ត៌មាន ​ខុសប្រក្រតី ក្នុងរោងចក្រខ្លួន

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ កម្មករ កម្មការនីរោងចក្រមួយ ឈ្មោះ CIK Cambo Co,Ltd ស្ថិតក្នុងភូមិល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរាយការណ៍មកកាន់អង្គភាពរស្មីនាគមាសយើងអោយដឹងថា៖សព្វថ្ងៃរោងចក្រនោះ កំពុងធ្វើអាជីវកម្ម ផ្ទុយពីលក្ខខណ្ឌច្បាប់ការងារដូចជា៖

-គ្មាន(ប.ស.ស)

-គ្មានកាតសំគាល់ខ្លួនសំរាប់ កម្មករ កម្មការនី

-គ្នានពេទ្យប្រចាំក្នុងរោងចក្រ

-បង្ខំឱ្យកម្មករ កម្មការនី ផ្តិតមេដៃឈប់ទំាងគ្មានកំហុសការងារ និងមិនទាន់ផុតកំណត់កិច្ចសន្យាការការ ជាថ្នូរនិងទឹកប្រាក់ចំនួន ៥០$ ។

កម្មករ កម្មការនីរោងរោងចក្រ ទាំងនោះ បានផ្តល់លេខទូរស័ព្ទមួយខ្សែមកកាន់អង្គភាពយើងដោយបញ្ជាក់ថា ម្ចាស់លេខនេះ គឺជារដ្ឋបាលរោងចក្រ CIK Cambo Co,Ltd តែពេលអង្គភាពយើងខលសំភាសន៍កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខលចូល ចំនួន៥ដង តែអត់មានអ្នកលើក មិនតែប៉ុណ្ណោះ អង្គភាពយើង ព្យាយាមទាក់ទងតាម Telegam ទៀត ចូលមើលតែមិនតបទាល់តែសោះ។

បងប្អូនកម្មករនិយោជិត ធ្វើការតវ៉ា  ឱ្យក្រុមហ៊ុន អនុវត្តតាមច្បាប់ ស្តីពីការងារ  ដោយផ្អែកលើ មាត្រាដែលមានចែង ក្នុងច្បាប់ស្តីពីការងារដូចខាងក្រោម៖

-ប្រាក់ឈ្នួលមិនទាន់បើក(ចែងក្នុងមាត្រា១១៦)

-ប្រាក់បំណាច់ទូទាត់ជំនួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់(ចែងក្នុងមាត្រា ១៦៦និងមាត្រា១៦៧)

-ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥% (ចែងក្នុងមាត្រា៧៣)

-ជំងឺចិត្តដែលមានចំនួនយ៉ាងតិច ស្មើនិងប្រាក់ឈ្នួល ដែលកម្មករនិយោជិតត្រូវទទួលបាន រហូតដល់ពេលបញ្ចប់កិច្ចសន្យាការងារ(ចែងក្នុងមាត្រា៧៣)

និងស្នើបន្ថែមទៀតឱ្យក្រុមហ៊ុន បង់ប្រាក់ភាគទានបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) ជូនបងប្អូនកម្មករនិយោជិតស្របតាមច្បាប់ នឹងសងរំលឹកចាប់តាំងពីពេលខកខានបង់ប្រាក់កន្លងមក រហូតមកទ់បច្ចុប្បន្ន និងឱ្យក្រុមហ៊ុនបញ្ឈប់នូវការបង្ខិតបង្ខំឱ្យនិយោជិត ធ្វើការបន្ថែមម៉ោង ប្រសិនបើថែមម៉ោង ស្ថិតលើគោលការណ៍ស្ម័គ្រចិត្រ និងសុំបើកប្រាក់បៀវត្សជូននិយោជិតជាប្រាក់ដុល្លា ករណីបើបើកជាប្រាក់រៀល សូមគណនាអាត្រាប្រាក់តាមហាងឆេងទីផ្សារបច្ចុប្បន្ន។

អង្គភាពយើងសំណូមពរឱ្យម្ចាស់លេខទូរស័ព្ទ ជួយបកស្រាយផងជុំវិញករណីលើកឡើងខាងលើ ប្រសិនបើពិតជារដ្ឋបាលរោងចក្រពិតមែន តែផ្ទុយទៅវិញ បើមិនមែនជារដ្ឋបាលរោងចក្រទេ សូមមេត្តាជួយប្រាប់ផងថាមិនមែនជារដ្ឋបាលរោងចក្រ។

កម្មករ កម្មការនីរោងចក្រ និងមហាជនជាច្រើនចំណូមពរ ដល់អាជ្ញាធរ ជាពិសេសក្រសួងការងារ ជួយត្រួតពិនិត្យចំពោះរោងចក្រនោះផង ថាពិតដូចអ្វីដែលកម្មករ កម្មការនីទាំងនោះលើកឡើងមែនឬមួយយ៉ាងណា។

តែបើក្រោយពីការស្រាវជ្រាវ រកឃើញថាពិតជាដូចការលើកឡើងមែននោះ គួរតែចាត់វិធានការផ្លូវច្បាប់ចំពោះទីតាំងនោះ ជាពិសេស អ្នកពាក់ព័ន្ធ និងរដ្ឋបាលរោងចក្រជាដើម ដើម្បីជៀសវាងកន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ជាដើម។ល។

ប្រសិនបើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចុះផ្សាយ ភាគីនោះ អាចទាក់ទង បកស្រាយមកកាន់អង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបប សារព័ត៌មាន។

0 Comments:

Post a Comment