​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Tuesday, November 15, 2022

ឯកឧត្តម ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងត្រូវតែចាត់វិធានការការពារ ប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងត្រូវចាត់វិធានការមួយចំនួនដែលនឹងមានភាពការពារកាន់តែខ្លាំង ប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ក៏បានអំពាវនាវផងដែរដល់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ឱ្យព្យាយាម និងរារាំងប្រទេសកូរ៉េខាងជើងពីការបង្កើនភាពតានតឹងបន្ថែមទៀត ដោយលោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងចាត់សកម្មភាព​ការពារ​ប្រសិន​បើ​ការបាញ់សាកល្បងនោះបានធ្វើឡើង ហើយវាត្រូវប្រឈម​មុខ​នឹង​ប្រទេស​ចិន។

ឯកឧត្តម ចូ  បៃដិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា «ខ្ញុំបាននិយាយយ៉ាងច្បាស់ទៅកាន់ ឯកឧត្តម  ប្រធានាធិបតី ស៊ី ជីនពីង ថា ខ្ញុំគិតថាពួកគេមានកាតព្វកិច្ចដើម្បីព្យាយាមបញ្ជាក់ឱ្យច្បាស់ដល់កូរ៉េខាងជើងថា ពួកគេមិនគួរអនុវត្តការបាញ់សាកល្បងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយនោះទេ»។

គួរបញ្ជាក់ផងដែរថា សន្និសិទសារព័ត៌មាននោះត្រូវបានធ្វើឡើងនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលឯកឧត្តម ចូ បៃដិន បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងជាមួយឯកឧត្តម  ស៊ី ជីនពីង ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីកាលពីដើមឆ្នាំមុនមក។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដក​ស្រង់​សម្តីនៅពេល​មុន​នេះ​ថា សហរដ្ឋអាមេរិក​នឹង​ត្រូវ​បាន​តម្រូវ​ឱ្យ​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ធ្វើ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ៕ (ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី)

0 Comments:

Post a Comment