ភ្នំពេញ៖នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ប្អូនស្រីឈ្មោះ រី រត្តនា បានមកដល់ទីតាំងស្នាក់ការអង្គភាព គេហទំព័រ រស្មីនាគមាស និងបានធ្វើលិខិតផ្តល់ប្រភពព័ត៌មានជូនអង្គភាព ដើម្បីឱ្យជួយចុះផ្សាយនូវព័ត៌មានមួយ ពាក់ព័ន្ធនឹងប្អូនស្រីបានធានាលុយចំនួន ៣០លានរៀលឱ្យឈ្មោះ យឹង សុខឡាង ភេទស្រី ដែលក្រោយពីខ្ចីលុយរួច ភាគីដែលខ្ចីមិនទទួលខុសត្រូវចំពោះម្ចាស់បំណុល ដែលធ្វើឱ្យប្អូនស្រីដែលជាអ្នកធានា ជាអ្នករាប់រង់ជាមួយម្ចាស់លុយរហូតអស់លទ្ធភាព ទើបសម្រេចចិត្តឱ្យអង្គភាពយើងជួយចេញផ្សាយព័ត៌មាននេះជូន។
ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះដែល មិនទាន់មានការឆ្លើយតបណាមួយពីភាគី យឹង សុខឡាង នៅឡើយនោះទេ ទោះជាអង្គភាពយើងព្យាយាមទាក់ទងតាមទូរស័ព្ទយ៉ាងណាក៏ដោយ ពោលគឺៈខលចូលមិនលើក។
ក្រោយពីការចេញផ្សាយភាគី យឹង សុខឡាង ប្រសិនបើចង់បកស្រាយ អាចទាក់ទងមកកាន់អង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
0 Comments:
Post a Comment