​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, July 24, 2025

ពលរដ្ឋសំពះរកយុត្តិធម៌ចំពោះដីខ្លួន និងដីរដ្ឋដែលត្រូវគេរំលោភ

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្គីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានផ្តល់ប្រភព ព័ត៌មានមកកាន់អង្គភាពយើង ពាក់ព័ន្ធករណី ដីធ្លីរបស់ពួកគាត់ត្រូវគេរំលោភយកធ្វើជាកម្មសិទ្ធិ និងដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ដីត្រពាំងតាភឹម ក៏ត្រូវពលរដ្ឋនៅទីនោះរំលោភយកដែរ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ក្រុមការងារយើងក៏បានចុះទៅដល់ទីតាំងផ្ទាល់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក៏ឃើញរូបភាពដូចការផ្តល់ព័ត៌មានពីពលរដ្ឋមែន ក្រោយពីសំភាសន៍ពលរដ្ឋរួច ក្រុមការងារក៏បានទៅផ្ទះលោកមេភូមិឈ្មោះ ប៉ុន ពួច តែប្រពន្ធរបស់គាត់ថាអត់នៅផ្ទះនោះទេ ក្រោយមកក៏បន្តមកផ្ទះលោកអនុភូមិឈ្មោះ ស៊ិន សារី តែមកមិនជួបដូចគ្នា ។

លុះក្រោយមកអង្គភាពយើងក៏បានខលសំភាសន៍ លោក ស៊ិន សារិ តាមទូរស័ព្ទ លោកបញ្ជាក់ថា ដីនោះត្រូវគេរំលោភយកពិតមែន ចំណែកដីត្រពាំងនិងដីព្រៃលិចទឹកក៏ដូចគ្នាដែរ។ អង្គភាពយើងក៏បន្តរាយការជូន លោក មេឃុំ និង លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ដើម្បីអោយលោកមានចំណាត់ការណ៍ឱ្យបានទាន់ពេលវេលាចំពោះបុគ្គលដែលប្រព្រឹត្ត។

ពលរដ្ឋសំណូមពរ ឱ្យអាជ្ញាធរផ្អាកសកម្មភាពជាបណ្តោះអាសន្ន ចំពោះកម្មភាពទាំងឡាយណាដែលធ្វើនិងប្រើប្រាស់នៅលើដីទំនាស់ ជាពិសេសត្រូវដកហូតដីព្រៃលិចទឹក ដីត្រពាំងតាភឹម យកមកជាសម្បត្តិរដ្ឋវិញ ហើយផ្តន្ទាទោសចំពោះបុគ្គលដែលប្រព្រឹត្តតាមច្បាប់ជាធរមានផង។

ក្រោយពីចេញផ្សាយ ប្រសិនបើភាគីពាក់ព័ន្ធចង់បកស្រាយ អាចទំនាក់ទំនងបកស្រាយបានតាមរយៈអង្គភាពយើង រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

 

0 Comments:

Post a Comment