​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Monday, July 21, 2025

អភិបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាឲ្យបង្ក្រាបបណ្តាញឧក្រិដ្ឋជនដែលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 អភិបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាឲ្យបង្ក្រាបបណ្តាញឧក្រិដ្ឋជនដែលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋ

(ត្បូងឃ្មុំ)៖ ក្នុងកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាដល់ក្រុមការងារដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខេត្តត្បូងឃ្មុំ ត្រូវធ្វើយ៉ាងណាបង្ក្រាបឱ្យបាននៅបណ្តាញឧក្រិដ្ឋជន ដើម្បីរក្សាបាននៅសុខ សុវត្ថិភាព ជូនបងប្អូនពលរដ្ឋយើង។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនៅវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងទប់ស្កាត់នៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីសំណាក់ឧក្រិដ្ឋជន។

កិច្ចប្រជុំនេះមានការចូលរួមពី អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ គឺកំពុងតែរីកសាយភាយច្រើនឡើងៗគួរឱ្យកត់សំគាល់ ហើយបង្ករឱ្យប្រជាពលរដ្ឋខ្មែរយើងទទួលរងនៅការលំបាកពីបណ្តាញឧក្រិតជនទាំងនោះ។

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យក្រុមការងារទាំងអស់ បន្តក្រើនរំលឹកបងប្អូនពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបាមខ្ពស់ លើសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនានា ត្រូវត្រួតពិនិត្យឱ្យច្បាស់ ធ្វើការពិចារណាមុននឹងប្រើប្រាស់នៅកម្មវិធី ឬសេវាកម្មណាមួយក្នុងបណ្តាញអ៊ីនធឺណិតផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥លោក ប៉ែន កុសល្យ បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខេត្តត្បូងឃ្មុំ ចុះបង្ក្រាបនៅទីតាំងសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុងប្រមាណ៤៥០នាក់ផងដែរ៕

0 Comments:

Post a Comment