​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Wednesday, November 5, 2025

នេះជាឈ្មោះ និងមុខ អ្នកទិញ-លក់ - ដឹកផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 


ខេត្តកំពង់ស្ពឺ៖ពលរដ្ឋក្នុងមូលដ្ឋាន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សំណូមពរឱ្យថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ជាពិសេសអាជ្ញាធរថ្នាក់ជាតិ មេត្តាជួយស្រាយជ្រាវចំពោះបុគ្គលទាំងប៉ុន្មាននាក់ខាងក្រោមនេះផង ពាក់ព័ន្ធការប្រមូលទិញ-លក់ និងដឹកជញ្ជូន ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត នាពេលកន្លងមក និងពេលបច្ចុប្បន្ន ៖


អ្នកដែលមានរូបភាព ក្នុងការផ្សាយ បើមិនពាក់ពាក់ និងបទល្មើសព្រៃឈើទេ សូមជួយបកស្រាយមកកាន់អង្គភាពយើងវិញផង។អង្គភាពយើងនិងផ្សាយជូនតាមសំណូមពរ និងការបកស្រាយ របស់អស់លោក លោកស្រី ជាពិសេសភាគីពាក់ព័ន្ធ។

 

Saturday, November 1, 2025

អីយ៉ាស់ ស្ងាត់ៗចាក់ជិតរួចបាត់ ពលរដ្ឋបានត្រឹមតែអង្គុយនិងឈរមើលតែប៉ុណ្ណោះ

ចំនួនអ្នកទស្សនា: Views

 


អីយ៉ាស់ ស្ងាត់ៗចាក់ជិតរួចបាត់ ពលរដ្ឋទ្រាំមិនបានក៏លួចប្រាប់សារព័ត៌មាន ឱ្យជួយចុះផ្សាយ ករណីទីតាំងបឹងឈូក ឬត្រពាំងឈូកមួយកន្លែងត្រូវគេចាក់ដីបំពេញ មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ ព្រោះពួកគាត់បានត្រឹមតែអង្គុយនិងឈរមើលតែប៉ុណ្ណោះ

 

01/11/25

ខេត្តកណ្តាល៖ពលរដ្ឋភ្ញាក់ផ្អើយ៉ាងខ្លំាងជុំវិញករណី មានការចាក់ដីលុបបឹងឈូក ឬត្រពាំងឈូក ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល យោងតាមប្រភពពីពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកមីងមេភូមិព្រៃទន្លាប់ បានលើកឡើងថា ទីតាំងកំពុងដែលចាក់នោះគឺពីមុនជា បឹងឈូក ឬត្រពាំងឈូក ពិតមែន តែដល់ពេលសុខៗឃើញគេចាក់ដីលុបចឹងពួកគាត់ក៏មិនដឹងយ៉ាងណានោះដែរ។

 

ចំណែកលោក មេឃុំបែកចាន បានលើកឡើងតាមទូរស័ព្ទប្រាប់ រស្មីនាគមាស អោយដឹងនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រឿងនេះគាត់ដឹងដែល ថាមានការចាក់ដី គាត់ក៏ឱ្យប្រជាការពារចុះសួរនាំដែរ តែមេការឆ្លើយថា បើចង់ដឹងថាមានច្បាប់ឬមិនមានច្បាប់ឱ្យសួរទៅខាងសាលាស្រុកទៅ ទើបលោកមេឃុំអោយអង្គភាព រស្មីនាគមាសយើងទាក់ទងទៅលោកអភិបាលស្រុកទៅទើបដឹងច្បាស់ ព្រោះចាក់ដីខ្នាតធំៗចឹង គេមិនប្រាប់គាត់ទេ គឺគេទៅធ្វើច្បាប់នៅសាលាស្រុក។

 

ក្រោយពីលោកមេឃុំ លើកឡើងដូចនោះ អង្គភាពរស្មីនាគមាសយើង ក៏បានខលសំភាសន៍ លោកអភិបាលស្រុកអង្គស្នួល ដើម្បីសុំកិច្ចសំភាសន៍ និងគោរពរាយការណ៍ព័ត៌មាននេះជូនលោក ត្រូវបានលោកតបថា រឿងនេះចាំគាត់អោយមន្ត្រីចុះពិនិត្យទីតាំងនោះភ្លាម ក្រោយពីដាក់ទូរស័ព្ទចុះ ព្រោះគាត់ក៏មិនទាន់ដឹងថា មានច្បាប់ឬមិនមានច្បាប់បែបណានោះដែរ ដោយសារគាត់ទើបតែឡើងកាន់ដំណែងថ្មីៗទេ ហើយក៏អរគុណ ខាងសារព័ត៌មានហើយ ដែលបានរាយការណ៍ជូន។

 

មហាជន បានលើកឡើងពីមាត់មួយទៅមាត់មួយថា ទោះជាមានប្លង់រឺងក៏ដោយ ក៏ត្រូវស្នើសុំច្បាប់ដើម្បីចាក់បំពេញអាច់ដីដែរ ហើយបើមិនមានច្បាប់វិញគឺត្រូវហាមឃាត់តែម្តង ព្រោះពីមុនជាដីត្រពាំងនោះទេ ហេតុអ្វីសុខៗក្លាយជារបស់កម្មសិទ្ធិឯកជនទៅវិញ ពួកគាត់មិនជំទាស់ទេ ចំពោះការអភិវឌ្ឍន៍ តែអភិវឍ្ឍន៍កុំអោយប៉ះពាល់ដល់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ពេលបច្ចុប្បន្នកំពុងដឹកអាច់ដីចាក់ បណ្តាលឱ្យធ្លាក់ជ្រុះរាយប៉ាយពាសពេញផ្លូវ បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលប្រើប្រាស់ផ្លូវនោះផងដែរ។

 

ដូចនេះពលរដ្ឋទាំងនោះបាន សំណូមពរតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យអាជ្ញាធរជួយ ឆ្លើយតបជុំវិញករណីខាងលើនេះផង ថាតើដីនោះមានប្លង់កម្មសិទ្ធិ ឬមិនទាន់មានទេ តែផ្ទុយទៅវិញបើមានប្លង់កម្មសិទ្ធិហើយក៏ដោយ កត្រូវមានច្បាប់ចាប់បំពេញអាច់ដីដែរ ត្រូវយកច្បាប់នោះបង្ហាញពួកគាត់ផង កុំចេះឆ្លើយតែមាត់មិនមានឯកសារបញ្ជាក់ ពួកគាត់លើកឡើងបន្តទៀតថា បើពួកគាត់ជាពលរដ្ឋទន់ខ្សោយវិញ គ្រាន់តែឡាន់វិលកង់មិនបានផង គឺសួររកឯកសារអស់អាច់អស់នោមតែម្តង។

 

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើង ពីពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ យើងនិងរង់ចាំការបកស្រាយបន្ថែមទៀតពីភាគីពាក់ព័ន្ធនានា។

 

អង្គភាពយើង រង់ចាំការបកស្រាយ បំភ្លឺបន្ថែម ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។




 



Friday, October 31, 2025

PM សុខណា មិនទាន់មានពេលបំភ្លឺជូនទេ ករណីរឿងពលរដ្ឋចោទប្រកាន់ ករណីកំហែងយកលុយ ចំនួន៧៥ម៉ឺនរៀល

ចំនួនអ្នកទស្សនា: Views

 


Updat

01/11/25

ខេត្តក្រចេះ៖អង្គភាព រស្មីនាគមាស យើងព្យាយាមទាក់ទងជាមួយលោក សុខណា មេស្នាក់ការសន្តិសុខ ៧០៧ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានហើយ ដើម្បីអោយលោក ជួយបកស្រាយ ជុំវិញរឿងពលរដ្ឋបានចោទប្រកាន់គាត់ រឿងស្ទាក់យកលុយចំនួន ៧៥ម៉ឺនរៀល ជាមួយលោក សៀង ហ៊ាប តែលោកឆ្លើយថា ជាប់ចូលរួមបើកបវេសនកាលរបស់សិស្ស គាត់មិនអាចផ្តល់នូវកិច្ចសំភាសន៍បាននោះទេ ។


ចំណែក លោក សាក់ សារាង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះវិញ ចូលមើលហើយតែមិនឃើញតបនោះទេ ឬមួយលេខនេះមិនមែនជាលេខរបស់គាត់ក៏យើងមិនដឹងដែរ ព្រោះអត់តប។







អីយាស់ លោក “សុខណា” តួនាទីជា PM មេស្នាក់ការសន្តិសុខ707 និងPM ម្នាក់ទៀត រួមជាមួយនិង លោក”ហ៊ាប”ត្រូវបានពលរដ្ឋចោទប្រកាន់ថា បានសំឡុត គំរាមកំហែង យកលុយពីពួកគាត់ ជាថ្នូរនិងការដោះដូរមិនចាប់គោយន្តដឹកឈើ

ចំនួនអ្នកទស្សនា: Views


៣០/១០/២៥

ខេត្តក្រចេះ៖យោងតាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកដឹងឈើ យកមកលក់ឱ្យក្រុមហ៊ុន ថ្មម៉ាប ស្ថិតក្នុងភូមិល្វាងជ័យ ឃុំស្វាយជ្រះ ស្នុកស្នួល ខេត្តក្រចេះ បានលើកឡើងមកកាន់អង្គភាព រស្មីនាគមាសយើង អោយដឹងថា មានបុគ្គល 3 នាក់បានបើករថយន្តបាឡែន ព័ណ៌ប្រាក់មួយគ្រឿង មកស្ទាក់ពីមុខ គោយន្តដឹកឈើ របស់ពួកគាត់ រួចគំរាមកំហែងយកលុយចំនួន ១លានរៀល តែក្រោយមកសម្រុះសម្រួលនៅត្រឹមទឹកប្រាក់ចំនួន ៧៥ម៉ឺនរៀលជាថ្នូរដោះដូរមិនចាប់គោយន្តកន្ត្រៃនោះ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦:១៥ នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។




យោងតាមប្រភពដដែលបានបន្តទៀតថា ក្នុងចំណោម៣នាក់នោះគេបានស្គាល់ឈ្មោះបុគ្គល២នាក់ ទី១/ឈ្មោះ “ហ៊ាប” ជាជនស៊ីវីល ទី២/ ជាPM អត់ស្គាល់ឈ្មោះ ទី៣/ឈ្មោះ “សុខណា” តួនាទីជា PM មេស្នាក់ការសន្តិសុខ707 ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះ ឈ្មោះ “សុខណា” តួនាទីជា PM បានចេញមុខសម្របស្រួល អាកាត់រឿងយកលុយ ចំណែក ឈ្មោះ “ហ៊ាប” ជាជនស៊ីវីល ជាអ្នកចេញមុខទទួលលុយតាមរយៈកុងធនាគារ ឈ្មោះ  Heab Seang ទទួលពីឈ្មោះ BO SATនូវចំនួនលុយ ៧៥ម៉ឺនរៀល។   


លុះព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក“ហ៊ាប” បានខលតាមទូរស័ព្ទផង ទៅដល់ផ្ទះពលរដ្ឋផង ដើម្បីអង្វរករពលរដ្ឋនោះ ឱ្យនិងយាយប្រាក់គេឯងថា លុយថ្ងៃមុន គឺជាលុយសងថ្លៃជំពាក់ តែត្រូវពលរដ្ឋប្រកែកដាច់អហង្ការថា មិនអាចនិយាយតាមពូ“ហ៊ាប” ឯងប្រាប់បានទេ ព្រោះពូឯង និង PM “សុខណា” រួមទាំងមន្ត្រី PM ម្នាក់ទៀតគឺពិតជាបាន សំឡុតគម្រាម កំហែកយកលុយពីពួកខ្ញុំចំនួន ៧៥ម៉ឺនរៀលមែន ថ្លៃជាថ្នូរដោះដូរមិនចាប់ឈើនិងគោយន្តរបស់ពួកខ្ញុំ។


ក្រោយពីទទួលព័ត៌មាននេះ ភ្លាម អង្គភាពគេហទំព័រ រស្មីនាគមាសយើង ក៏បានព្យាយាមខលទៅលេខចំនួន២ខ្សែ ដែលគេអះអាងថា ជាលេខលោក PM “សុខណា” តែក្រោយពីខលចូលមានអ្នកលើកហើយឆ្លើយថា មិនមែនជាលេខលោក PM “សុខណា” នោះទេ និងបានខលទៅលេខលោក “ហ៊ាប” ដែរតែត្រូវលោកហ៊ាប ឆ្លើយបដិសេដថាអត់ដឹងទេ និងចាំខលមកអង្គភាពរបស់យើងវិញ។


អង្គភាពយើងក៏បានព្យាយាមទាក់ទងតាម Telegram ទៅលេខ 097 7777761 ដែលគេស្គាល់ថា ជាលេខរបស់លោក សាក់ សារាង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ តែមិនទាន់ឃើញចូលមើលនៅឡើយនោះទេ។

   

ប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចខេត្តក្រចេះទាំងមូល មេត្តាជួយស្រាវជ្រាវ ជុំវិញករណីខាងលើនេះផងទាន ចំពោះបុគ្គល PM ២នាក់ ម្នាក់ឈ្មោះ PM “សុខណា” ជាអ្នកកំណត់យកលុយ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ រួមទាំងលោក “ហ៊ាប” ផងដែរ ដែលជាអ្នកទទួលលុយពីពលរដ្ឋដែលដឹកបទល្មើសឈើនោះ។


ក្រោយពីការចេញផ្សាយ ប្រសិនបើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ភាគីទាំងនោះអាចទាក់ទង បកស្រាយ មកកាន់អង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនិញ្ញវិជ្ជាជីវៈសារព័ត៌មាន។








Tuesday, October 21, 2025

អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា៖ សន្តិភាពនៅតាមបណ្តោយព្រំដែននៅតែមានភាពផុយស្រួយ ខណៈទាហានកម្ពុជា១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ

ចំនួនអ្នកទស្សនា: Views

(ហ្សឺណែវ-ស្វីស)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា ១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។

ការលើកឡើងបែបនេះរបស់លោក អ៊ុច បូររិទ្ធ បានធ្វើឡើងនៅឱកាសលោកអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទដ៏មានសារៈសំខាន់ស្ដីពី «ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ»។

លោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងដូច្នេះថា៖ «ទោះបីជាសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ សន្តិភាពនៅតាមបណ្តោយព្រំដែនរួមរបស់យើងនៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា ១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។ អ្វីដែលគួរឱ្យព្រួយបារម្ភដែរនោះគឺ របាយការណ៍ស្តីពីការបំភិតបំភ័យផ្លូវចិត្ត ដូចជាការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់ គឺជាការធ្វើទារុណកម្មដល់សហគមន៍ដែលកំពុងរស់នៅក្នុងភាពភ័យខ្លាចរួចទៅហើយ»។

នៅចំពោះមិត្តអន្តរជាតិ, អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា អាកប្បកិរិយាបែបនេះ មិនមែនជាការវាយប្រហារលើបន្ទាយយោធានោះទេ ប៉ុន្តែជាការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាការរំលោភលើមាត្រា ៣៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ និងមាត្រា៧ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ស្របពេលជាមួយគ្នានេះ សកម្មភាពឯកតោភាគី ដូចជាការអនុវត្តច្បាប់ស្រុកថៃ មកលើសហគមន៍ដែលមានជម្លោះ, ការដាក់លួសបន្លាចូលក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ជាការជាន់ឈ្លីអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្ត ដែលចាំបាច់សម្រាប់យន្តការរួមគ្នា ឱ្យទទួលបានជោគជ័យ។ កំពុងតែធ្វើឱ្យប៉ះពាល់ដល់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងមូលដ្ឋានគ្រិះនៃទំនុកចិត្តដែលចាំបាច់បំផុតសម្រាប់ការងារនៃយន្តការរួមគ្នាឱ្យទទួលបានជោគជ័យ។

ការលើកឡើងអំពី «ការធ្វើយោធូបនីយកម្ម» របស់កម្ពុជា លើតំបន់បេតិកភណ្ឌពិភពលោក ពីសំណាក់ភាគីថៃ, ត្រូវបានលោក អ៊ុច បូររិទ្ធ គូសបញ្ជាក់ថា គឺគ្មានមូលដ្ឋានទាល់តែសោះ។ កម្ពុជាបានការពារប្រាសាទព្រះវិហារ មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែ តាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់។ តាមពិតទៅ គឺការប្រើប្រាស់ការទម្លាក់គ្រាប់បែកនេះហើយ ដែលបានគំរាមកំហែងដល់ថ្មនិងព្រលឹងនៃប្រាសាទ។ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល។

កំណត់ត្រារបស់កម្ពុជា និយាយតាមរយៈទង្វើជាជាងសេចក្តីប្រកាស៖ យើងរក្សាបាននូវបទឈប់បាញ់ សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អង្គការយូណេស្កូ (UNESCO) និងអាស៊ាន (ASEAN) ព្រមទាំងបានដាក់ស្នើភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ទៅកាន់គណៈកម្មាធិការអនុលោមតាមអនុសញ្ញាអូតាវ៉ា។

«ការប្រព្រឹត្តរបស់យើងខ្ញុំគោរពតាមគោលការណ៍ មិនមែនការឃោសនាទេ។ ហើយយើងអនុវត្តទៅតាមច្បាប់ មិនមែនតាមមហិច្ឆតានោះទេ។ ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតាឡើយ។ កម្ពុជាការពារមិនមែនដើម្បីការត្រួតត្រាទេ តែដើម្បីសតិសម្បជញ្ញៈ ហើយដូចដែលប្រវត្តិសាស្ត្រនឹងបញ្ជាក់ នោះសេចក្តីពិតមិនត្រូវការអាវុធអ្វីក្រៅពីខ្លួនវាផ្ទាល់នោះទេ»។ នេះជាការបញ្ជាក់បបន្ថែមរបស់លោក អ៊ុច បូររិទ្ធ។

បន្ថែមពីនេះ លោក អ៊ុច បូររិទ្ធ បានឱ្យដឹងថា ចំពោះការចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មីនៅលើទឹកដីបរទេស គឺធ្វើឡើងទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង។ កម្ពុជាបានបំផ្លាញគ្រាប់មីនជាងបីលានគ្រាប់ បើកចំហទឹកដីរបស់ខ្លួនឱ្យមានការត្រួតពិនិត្យជាអន្តរជាតិ និងបន្តបម្រើជាអ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា។ ប្រសិនបើគ្រាប់មីនថ្មីត្រូវបានរកឃើញនៅតំបន់ព្រំដែន នោះគឺជាសំណល់នៃជម្លោះពីអតីតកាល មិនមែនជាលទ្ធផលនៃសកម្មភាពថ្មីៗណាមួយរបស់កម្ពុជាឡើយ។

Monday, October 20, 2025

ពលរដ្ឋរង់ចាំអ៊ុតមើលវាសនា ទីតាំងគ្រូទាយបៀផ្សារ កាណាឌីយ៉ា ក្រោយខ្លួនសងលុយទៅពលរដ្ឋវិញ

ចំនួនអ្នកទស្សនា: Views


 ចង់មើលវីដេអូរ ចុចទីនេះ👇

https://www.facebook.com/share/v/19ttctU2V7/

ចង់មើលវីដេអូរ ចុចទីនេះ👇
https://www.facebook.com/share/v/1CGFcLs9nr/

ពលរដ្ឋរង់ចាំអ៊ុតមើលវាសនា ទីតាំងគ្រូទាយបៀផ្សារ កាណាឌីយ៉ា ក្រោយខ្លួនសងលុយទៅពលរដ្ឋវិញ ដោយសារខ្លួនអត់សម្ថភាព និងធ្លាប់សន្យាខ្យល់ជាមួយពលរដ្ឋកន្លងមក ថាតើអាចឈរជើងទាយទាំងអត់ច្បាប់ទំលាប់នេះដល់ពេលណា ទាល់តែពលរដ្ឋប្តឹងបានសងលុយ យ៉ាប់មែនអ្នកគ្រូអើយអ្នកគ្រូ ខូចដល់គ្រូគេល្អៗអស់ហើយបើយ៉ាងៗនេះ

១៦/១០/២៥
ភ្នំពេញ៖ករណីគ្រូបោះបៀ ចេះបែងប្រជ្រុយ ចេះបញ្ចុះមាសសន្លឹក ចេះធ្វើពិធីផ្សេងៗដើម្បីឱ្យមានកូន តែធ្វើឱ្យពលរដ្ឋម្នាក់ឈ្មោះ កៃ មុំ មិនមានកូនដូចបំណង ត្រូវអស់លក្ខក្រោមកណ្តាប់ដៃដែក របស់ពលរដ្ឋរងគ្រោះ ត្រូវពលរដ្ឋរងគ្រោះប្តឹងពីបទ៖ឆបោក និងរំលោភសេចក្តីទុកចិត្ត គោរពជូនលោកចៅសង្កាត់ចោមចៅទី១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

លុះប្តឹងបានពីថ្ងៃ អ្នកគ្រូបោះបៀឈ្មោះ អ៊ុយ សារ៉ានី ដេកមិនលក់បក់ក៏មិនល្ហីយ ព្រោះខ្លួនត្រូវពលរដ្ឋប្តឹង រឿងសន្យាថាជួយធ្វើពិធីអោយមានកូនរយៈពេល៥ខែ បើមិនមានដូចបំណងទេ ភាគីគ្រូនិងប្រគល់លុយគ្រប់ចំនួនវិញជូនពលរដ្ឋវិញ ចំណែកលុយដែលពលរដ្ឋប្រគល់ជូនគ្រូនោះទាំងពីលើកគឺអស់ចំនួន ៧២៥$  នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ភាគីគ្រូទាយសន្លឹកបៀឈ្មោះ អ៊ុយ សារ៉ានី បានព្រមព្រៀងសងលុយចំនួន ៧២៥$ គ្រប់ចំនួននៅមុខមន្ត្រីសាលាសង្កាត់ ក្នុងនោះក៏មានអ្នកសារព័ត៌មាន បានជួយជាសាក្សីដឹងឮផងដែរ នៅចំពោះមុខអាជ្ញាធរ និងភាគីទាំងសងខាង។

គួរបញ្ជាក់ផងដែលថា ទីតាំងដែលអ្នកគ្រូបោះបៀកំពុងឈរជើងប្រកបអាជីវកម្ម កំពុងប្រមូលលុយយ៉ាងមមាញឹក ពីពលរដ្ឋដែលទៅដល់ទីនោះ គឺតែងតែបង្គាប់ពលរដ្ឋឱ្យធ្វើតាមខ្លួន ដែលខ្លួនអះអាងថាត្រូវតែធ្វើចឹងព្រោះជាកំណល់គ្រូ អ្នកគ្រូរូបនោះ គឺរកតែពេលតែហូបបាយនិងនិយាយទូរស័ព្ទមិនបាននោះទេ ពេលខ្លះសុខចិត្តអោយអ្នកនិយាយជំនួស ហើយទីតាំងនោះ គឺបានដាក់ផ្ទាំងស្លាកយីហោហោដ៏ធំស្កឹមស្កៃ បង្អួតរាងនៅលើតំបូលតូបរបស់ខ្លួន ស្ថិតក្នុងផ្សារ កាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គិតត្រឹមម៉ោងនេះមិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធ ចុះដល់ទីតាំងគ្រូនោះនៅឡើយនោះទេ ទំាងដែលគ្រូនោះធ្លាប់បានសារភាពជាមួយអ្នកសារព័ត៌មានយើងហើយថា គាត់សព្វថ្ងៃនេះគឺធ្វើគ្មានច្បាប់ទំលាប់អ្វីនោះទេ ដូចនេះពលរដ្ឋមួយចំនួនពួកគាត់សំណូមពេរ អោយសារព័ត៌មានយើងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអោយពលរដ្ឋដែលមិនបានដឹង គឺគាត់មានការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកដូចពលរដ្ឋម្ចាស់ប្រភព ជាពិសេសសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ មេត្តាជួយចុះពិនិត្យទីតាំងនោះផង


ពលរដ្ឋរងគ្រោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កុក គីមថុង ប្រធានសហគ្រាស គេហទំព័រ រស្មីនាគមាស និងសហការី ដែលបានជួយផ្សព្វផ្សាយព័ត៌មាននេះជូនគាត់ និងទទួលបានភាពជោគជ័យ បានលឿនលើសពីការរំពឹងទុក បើមិនបានគាត់ជួយផ្សាយនោះទេ លុយនេះត្រូវចំណាយពេលយូរតាមប្រព័ន្ធច្បាប់។

បើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចេញផ្សាយ ភាគីទាំងនោះអាចទាក់ទងបកស្រាយមកកាន់អង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសាព័ត៌មាន។

🌐 Website     🌐 Facebook
🌐 YouTube​    🌐TikTok
🌐 Telegram   🌐 WhatApp

Wednesday, October 8, 2025

តើអាជា្ញធរ ហ៊ានបញ្ជូនសំណុំរឿងលោកលាង និងកូនឈ្មោះសួន រស្មី និងអ្នកពាក់ព័ន្ធ ទៅតុលាការ ដើម្បីអនុវត្តច្បាប់ស្តីពីល្បែងស៊ីសងដែលឬទេ ខណៈដែលអាជ្ញាធរ បានចុះបិទទីតាំងនិងធ្វើកិច្ចសន្យា បញ្ឈប់ជាច្រើនដងហើយ នៅតែមិនរាងចាល់

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ស្ពឺ៖ករណីល្បែងស៊ីសង១កន្លែង ស្ថិតនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលគេស្គាល់ឈ្មោះម្ចាស់ផ្ទះថា ឈ្មោះលោកលាង តែបើយោងតាមសំដីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង បច្ចុប្បន្នគឺផ្ទេរឱ្យកូនឈ្មោះ សួន រស្មី ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានបង្ក្រាបនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ ។

គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះត្រូវបានបង្ក្រាប ជាច្រើនលើកច្រើនសារ ណាស់មកហើយ តែមិនរាងចាល់ទាល់តែសោះ គឺបានត្រឹមតែធ្វើកិច្ចសន្យា គឺមិនដែលបានអនុវត្តន៍ចំពោះម្ចាស់ទីតាំង អ្នកចាត់ចែងល្បែង និងអ្នកញៀនល្បែងទាំងនោះ តាមច្បាប់ស្តីពីល្បែងស៊ីសងនោះឡើយ ទើបធ្វើឱ្យអ្នកទាំងនោះ ចេះតែផ្គើននិងច្បាប់បែបនេះ។

ពលរដ្ឋខ្លះលើកឡើងថា ល្បែងស៊ីសងទាំងនេះដំណើរការទៅបាន គឺដោយសារអាជ្ញាធរក្នុងមូលដ្ឋានដូចជា៖មេភូមិ មេឃុំ និងមេប៉ុស្តិ៍ គឺមិនយកចិត្តទុកដាក់ចំពោះភូមិឃុំសុវត្ថិភាពនោះទេ ជាក់ស្តែងផ្ទះលោកលាង ដែលផ្ទេឱ្យកូនឈ្មោះ សួន រស្មី គឺជាប់និងរបងផ្ទះលោកអនុភូមិសំរោងតែម្តង តែអនុភូមិរូបនោះសំងំដេកលង់លក់ដោយមិនខ្វល់ពីល្បែងជាប់ជញ្ជាំងផ្ទះរបស់លោកឡើយ។

យោងតាមប្រសាសន៍ថ្នាក់ដឹកនាំធ្លាប់លើកឡើងថា ហាងការហ្វេ ហាងគុយទាវណាក៏ដោយ ឱ្យតែប្រព្រឹត្តិនូវល្បែងស៊ីសងដោយខុសច្បាប់ គឺត្រូវបិទទាំងអស់ បិទទាំងល្បែងស៊ីសង បិទទាំងការលក់ដូរ តែអាជ្ញាធរក្នុងមូលដ្ឋាននោះ ហាក់បីដូចចាក់ទឹកលើស្លឹកឈូក មិនអនុវត្តន៍ទាល់តែសោះ។

គិតត្រឹមម៉ោងនេះ អ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសងនៅទីតាំងខាងលើ ទោះជាមានការបង្ក្រាប

ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏មិនទាន់ឃើញបញ្ជូនខ្លួនអ្នកទាំងនោះ ទៅកាន់តុលាការនៅឡើយទេ។

យោងតាមច្បាប់ស្តីពីល្បែងស៊ីសង

ជំពូក១

មាត្រា១៖ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំង ព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។

ជំពូក៣

មាត្រា៤៖ជនណាលេងល្បែងស៊ីសងជននោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់១០,០០០៛ ដល់៥០,០០០៛ ឬដាក់គុកពី១សប្តាហ៍ ដល់១ខែ។

មាត្រា៥៖ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥,០០០,០០០៛ ដល់២០,០០០,០០០៛ និងដាក់គុកពី១ឆ្នាំដល់៥ឆ្នាំ ចំពោះអ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង។ករណីពុំរាងចាល់ ត្រូវផ្ទន្ទាទោសពិន័យជាប្រាក់ និងដាក់គុកជាអតិបរមា។

មាត្រា៨៖ការផលិត ការនាំចូលដើម្បីធ្វើអាជីវកម្ម ការលក់ ឧបករណ៍ល្បែងស៊ីសងស៊ីសង គ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥០០,០០០៛ ដល់៥,០០០,០០០៛ និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ ឧបករណ៍វត្ថុតាង ខាងលើនេះត្រូវរឹបអូស ក្នុងករណីពុំរាងចាល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកជាអតិបរមា។

មាត្រា១១៖ជនណាដែលចេញមុខការពាងវង់ល្បែង ឬបនល្បែងស៊ីសងគ្រប់ប្រភេទ នៅទីណា ក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំ ដល់ប្រាំឆ្នាំ។

ពលរដ្ឋសំណូមពរ ឱ្យមន្ត្រី អនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកទាំងនោះ ដើម្បីធានាឱ្យបាននូវភូមិឃុំសុវត្ថិភាពក្នុងមូលដ្ឋាន ជៀសវាង ជោរលួច ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានខ្លួន។

ប្រសិនបើមានប្រតិកម្មណាមួយ ក្រោយពីការចេញផ្សាយ ពីភាគីពាក់ព័ន្ធ ភាគីទាំងនោះ អាចទាក់ទងមកស្រាយមកកាន់អង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញវិជ្ជាជីវៈសារព័ត៌មាន។

រក្សារសិទ្ធិដោយ៖គេហទំព័រ រស្មីនាគមាស













ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី (AUH) ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ   ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

Monday, October 6, 2025

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ទិវាគ្រូបង្រៀន ជាការរំឭកគុណគ្រូគ្រប់ជំនាន់ ដែលតស៊ូបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាពដល់សិស្ស

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់លោកស្រី Esther McFarlane ប្រធាន​ផ្នែក​អប់រំ នៃ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគរុនិស្សិតជាច្រើនរូប។

Friday, September 26, 2025

បទល្មើសនេសាទ កើតឡើងពេញបន្ទុកក្នុងខេត្តតាកែវ ក្នុងរដូវបិទនេសាទ តែមិនឃើញមន្ត្រីជំនាញជលផលចុះបង្ក្រាប់ទាល់តែសោះ

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពគេហទំព័រ រស្មីនាគមាស និងក្រុមការងារជាច្រើនអង្គភាពទៀត បានជួលទូកប្រជានេសាទចេញពីភូមិធន់ម៉ុន សង្កាត់បារាយ ក្រុងដូនកែវ ដើម្បីចុះដល់ទីតាំងដែលប្រព្រឹត្តនូវបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ ស្រាប់តែប្រទះឃើញនូវបទល្មើសនេសាទប្រភេទស្បៃមុង ជាច្រើនកន្លែង(រាប់១០០០ម៉ែត្រ)

កំពុងបង្អួតរាងនៅលើផ្ទៃទឹក ស្ថិតក្នុងស្រុកបូរីជលសារ ស្រុកអង្គរបុរី និងស្រុកកោះអណ្តែត។

ចំពោះទីតាំងឃុំក្នុងស្រុកនីមួយៗដែលសំបូរបទល្មើសនេសាទរួមមាន៖

- ស្រុកបូរីជលសារ មានចំនួន៣ឃុំ

១/ឃុំជ័យជោគ

២/ឃុំកំពង់ក្រសាំង

៣/ឃុំបូរីជលសារ

- ស្រុកអង្គរបូរី មានចំនួន១ឃុំ

១/ឃុំគោកធ្លក

-ស្រុកកោះអណ្តែត មានចំនួន១ឃុំ

១/ឃុំរមេញ

ក្នុងចំនួនទាំង៣ស្រុក ក្នុងខេត្តតាកែវនេះ គឺមានតែស្រុកបូរីជលសារប៉ុណ្ណោះទេ ដែលសំបូរបទល្មើសនេសាទដោយខុសច្បាប់ច្រើនជាងគេ ក្នុងរដូវបិទនេសាទនេះ។

យោងតាមប្រភពពីប្រជានេសាទ ដែលនេសាទលក្ខណៈគ្រួសារ បានលួចបង្ហើបប្រាប់ក្រុមការងារយើងអោយដឹងថា របាំងស្បៃមុងដែលមានប្រវែងវែងរាប់១០០០ម៉ែត្រនេះ គឺសុទ្ធសឹងតែជាជនជាតិវៀតណាម ដែលមកនេសាទដោយខុសច្បាប់នៅស្រុកខ្មែរ ហើយបានអោយបុគ្គលម្នាក់ឈ្មោះ សុខ ឡេះ តួនាទីជា

មន្ត្រីPM ជាអ្នករត់ការណ៍យកលុយពីក្រុមឈ្មួញទាំងនោះយកទៅចាត់ចែងជាមួយបុគ្គលពាក់ព័ន្ធ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្តីពីរដូវបិទនេសាទក្នុងឆ្នាំ២០២៥ ក្នុងខេត្តតាកែវ គឺគិតចាប់ពីថ្ងៃទី១ កក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ក្នុងរដូវបិទនេសាទនេះ រដ្ឋបាលជលផលសង្កត់ធ្ងន់ថា អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍លក្ខណៈគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។

ពលរដ្ឋសំណូមពរដល់៖

-ឯកឧត្តមអភិបាលខេត្តតាកែវ 

-នាយឧត្តមសេនីយ៍ សៅ សុខា 

-លោកមេបញ្ជាការអាវុធហត្ថខេត្តតាកែវ 

-រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ

-ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទ

មេត្តាជួយត្រួតពិនិត្យចំពោះភាពមិនប្រក្រតីទាំងនេះផងជាពិសេស គឺលោកសុខ ឡេះ និងលោកនាយខណ្ឌរដ្ឋបាលជលផលតែម្តង។

អង្គភាពរបស់យើងមិនមានលេខទំនាក់ទំនងរបស់លោកឡេះទេ ប្រសិនបើលោកឡេះ បានឃើញនូវព័ត៌មាននេះ សូមជួយបកស្រាយជុំវិញការលើកឡើង របស់ឈ្មោះលោក ករណីរឿងរត់ការអោយបទល្មើសនេសាទ និងពីតួនាទីរបស់លោក ជាមន្ត្រីPmមែនឬមួយមិនមែនទេ ដើម្បីកុំអោយមានព្យសនកម្មដល់ស្ថាប័នអាវុធហត្ថ។

តែទោះជាយ៉ាងណា ខ្លឹមសារខាងលើនេះគឺគ្រាន់តែសរសេរតាមប្រភពព័ត៌មាន របស់យើងផ្តល់ជូនតែប៉ុណ្ណោះ។

ក្រោយពីការចុះផ្សាយ ប្រសិនបើមានប្រតិកម្មណាមួយពីភាគីពាក់ព័ន្ធ ភាគីទាំងនោះអាចបកស្រាយ តាមរយៈអង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

🌐 (https://www.linkedin.com/company/ministryofinformation/) Website (http://www.k-raksmeyneakmeas.com.kh/)     🌐 Facebook (https://web.facebook.com/education.rean)

 (https://web.facebook.com/TheMinistryOfInformation/?_rdc=1&_rdr)🌐 YouTube​   (https://www.youtube.com/@raksmeyneakmeas1)  🌐TikTok (https://www.tiktok.com/@user0888873666)

 (https://play.google.com/store/apps/details?id=kh.gov.moi.app)🌐 Telegram (https://t.me/raksmeyneakmeas)   🌐 WhatApp (https://chat.whatsapp.com/G46l8WDkd993lnr9jlpRwk)