​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Wednesday, July 1, 2026

តើលោក ណន សីហា អាចមានវាសនា រួចពីសំណាញ់ច្បាប់ដែរឬទេ ក្រោយពីសាលាតិចណូ ចេញមុខប្តឹង

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖រឿងលោក ណន សីហា ដែលកំពុងតែល្បី និងអ្នកខ្លះបានដាក់រហ័សនាមឱ្យថា ជាវិស្វករក្លែងក្លាយ ពូកែសម្តែង ដែលបានទិញនិងប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ ត្រូវបានមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម កំពុងយកមកវែកញែកធ្វើជាប្រធានបទក្តៅមួយ ក្នុងចំណោមរឿងផ្សេងៗដែលកើតមាននាពេលថ្មីៗ ដូចជា៖ រឿងលោកK01 និងកាកាសាឡនជាដើម។

 

ជាក់ស្តែងរឿងលោក ណន សីហា ដែលជាវិស្វករក្លែងក្លាយរូបនេះ បានយកលុយទៅទិញសញ្ញាបត្រវិស្វករ ដោយមិនបានរៀនសូត្រចេញពីសាលាពិតប្រាកដនោះ ត្រូវបានមហាជន អ្នកគាំទ្រ ជាពិសេសអតិថិជន ដែលបានធ្លាប់ជឿជាក់នាពេលកន្លងមកលើលោក ណន សីហា ត្រូវបាត់បង់និងអស់ទំនុកចិត្ត ក្រោយពីបែកធ្លាយនូវសញ្ញាបត្រក្លែងក្លាយ រួមទាំងលិខិតផ្លូវការរបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងលិខិតរបស់គណៈវិស្វករកម្ពុជាជាបន្តបន្ទាប់ ។

 

អ្វីដែលគួរឱ្យចាប់អារម្មបំផុត គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានចេញសេចក្តីប្រកាសព័ត៌មាន មួយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជុំវិញរឿងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន ប្រព្រឹត្តដោយបុគ្គលឈ្មោះ លោក ណន សីហា ដោយមានខ្លឹមសារថា៖(វិទ្យាស្ថានបានរៀបចំឯកសារភស្តុតាង និងដាក់ពាក្យបណ្តឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ ដើម្បីស្នើសុំផ្តន្ទាទោស ជនល្មើសដែលបានប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានតាមច្បាប់ជាធរមាន)។

 

កន្លងមក លោក ណន សីហា ក៏ធ្លាប់បានចេញវីដេអូរសុំទោសដែរ ហើយការចេញវីដេអូរសុំទោសនោះ ការគេសង្កេតឃើញថា ពិតជាបានផ្លែផ្ការបស់គាត់មែន តែទើបតែនាពេលថ្មីៗនេះ ផ្ទុះរឿង កាកាសាឡន និងរឿងលោក K01 បានទះកំភ្លៀងអនិតិជនពីបីកំភ្លៀងហើយ K01 ក៏បានចេញវីដេអូរសុំទោសដូច ណន សីហាដែរ តែមិនបានផលដូច     ណន សីហា នោះឡើយ ដោយសមត្ថកិច្ចអៈអាងថា ការប្រព្រឹត្តបទល្មើស មិនអាចសុំទោសរួចខ្លួនឡើយ។

 

យ៉ាងណាមិញ មហាជនទទួចស្នើសុំដល់ថ្នាក់ដឹកនាំ ជាពិសេសស្ថាប័នតុលាការ មេត្តាជួយចាត់វិធានការឱ្យបានតឹងរឹងចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសឱ្យបានស្មើភាពគ្នា ដើម្បីជាគម្រូល្អដល់ជនដ៏ទៃ និងដើម្បីលើកទឹកចិត្តដល់អ្នកដែលដែលគេខិតខំរៀនពិតប្រាកដ ចំណាយទាំងលុយកាក់ និងពេលពេលា ទំរាំបានចំណេះជំនាញនិងសញ្ញាបត្រ។

 

កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពរស្មីនាគមាសយើង បានទាក់ទងទៅលោក ឌិន ស៊ីដែន ដែលជាមេធាវីតំណាងសាលាតិចណូ លោកបញ្ជាក់តាម Telagram ថា៖ ចំពោះរឿងលោក ណន សីហា ក្រោយពីបញ្ចប់ការប្រមូល ចងក្រង ពិនិត្យព័ត៌មាន និងភស្តុតាង ពាក់ព័ន្ធនិងការសិក្សាផ្លូវច្បាប់បឋម ខាងវិទ្យាស្ថាន បានដាក់ពាក្យបណ្តឹងជាផ្លូវការហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនិងសកម្មភាពពីរសំខាន់ៗ៖

                  ទី១/ ការក្លែងបន្លំសញ្ញាបត្រ

                 ទី២/ ការប្រើប្រាស់សញ្ញាបត្រក្លែង

ចំណែកការកំណត់បទល្មើស លោកមេធាវីបញ្ជាក់ថា ជាសមត្ថកិច្ចរបស់អយ្យការ និងតុលាការ ក្នុងការពិនិត្យនិងសម្រេចដោយផ្អែកលើ ភស្តុតាង អង្គហេតុ និងអង្គច្បាប់។

 

កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពយើងបានព្យាយាមទាក់ទងទៅលោក ណន សីហា តាម Telegram ដែរតែអ្នកទទួលថា គាត់លែងប្រើលេខនេះហើយ ហើយក៏លុបសារសន្ទនាចោលទាំងអស់ លុះល្ងាចខែឆ្នាំដដែលទាក់ទងទៅម្តងទៀត អ្នកទទួលតបថា មេគាត់បញ្ហាសតិអារម្ម មិនអាចតបបាននោះទេ តបហើយក៏លុបចោលដូចមុនទៀត។

 

បើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធក្រោយពីការចុះផ្សាយ ភាគីនោះអាចទាក់ទងបំភ្លឺជូនអង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ញាជីវៈសារព័ត៌មាន ជាពិសេស គឺលោក ណន សីហាតែម្តង។



























 

 

0 Comments:

Post a Comment