ការចេញសេចក្តីជូនដំណឹងនាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានសង្កេតឃើញថា កន្លងមកមានអង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួន បាននិងកំពុងដំណើរការអាជីវកម្មរបស់ខ្លួនដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ សកម្មភាពទាំងនេះបានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់នៅក្នុងទីផ្សារការងារ។
ដើម្បីពង្រឹងការគ្រប់គ្រង និងធានាឱ្យបាននូវរបៀបរៀបរយ ក្រសួងព័ត៌មានបានបញ្ជាក់ថា រាល់ការប្រកបអាជីវកម្មនានា រួមមាន អាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ពផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ គឺដាច់ខាតត្រូវតែមានការអនុញ្ញាតពីក្រសួងព័ត៌មានជាមុនសិន ទើបអាចដំណើរការទៅបានដោយស្របច្បាប់៕



0 Comments:
Post a Comment