ខេត្តកំពង់ស្ពឺ៖កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ បាលខលរាយការណ៍តាមរយៈទួរស័ព្ទមកកាន់អង្គភាពសារព័ត៌មាន រស្មីនាគមាស ករណីក្រុមក្បួនរថយន្តរបស់ថៅកែរណ្តៅដីឈ្មោះ ទូច វិបុល ដែលត្រូវជាកូនរបស់លោក ម៉ុច សារឿន មេភូមិព្រៃដងទឹក ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មភ្លូកទឹកភ្លូកដីនៅចំណុចភូមិព្រៃដងទឹក ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
យោងតាមការរាយការណ៍បានបញ្ជាក់ថា៖
- ចំពោះទីតាំងរណៅ៖ពួកគាត់កំពុងព្រួយបារម្ភខ្លាំងចំពោះទីតាំងរណ្តៅដីដ៏ធំមហិមាមួយនេះ ព្រោះគ្មានរបងព័ទការពារជុំវិញបរិវេនរណ្តៅ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុចំពោះ មនុស្ស/សត្វ ធ្វើគៀកនិងបង្គោលខ្សែរភ្លើង ហើយអ្វីដែលប្រឈមខ្លាំងទៀតនោះគឺ អាចនិងបាក់ដីដល់ដីពលរដ្ឋដែលនៅជាប់ព្រំទីតាំងរណ្តៅនោះ។
- ចំពោះក្រុមក្បួនរថយន្ត៖ បើកបរលើផ្លូវលំដែលតភ្ជាប់ពីទីតាំងរណ្តៅ មកផ្លូវជាតិ គឺបណ្តាលឱ្យខូចខាតស្ទើទាំងស្រុង ពេលមកដល់ផ្លូវជាតិធ្វើឱ្យមានការព្រួយបារម្ភចំពោះសុវត្ថិភាព ព្រោះអត់មានអ្នកធ្វើចររាចរណ៍ពេលក្បួនរយន្តទាំងនោះឆ្លងកាត់ ដីដែលជាប់កង់ឡាន បណ្តាលឱ្យប្រឡាក់ផ្លូវជាតិ ពិបាកដល់ការធ្វើដំណើរ ប្រឡាក់ដល់កង់ឡាន/ម៉ូតូ អ្នកធ្វើដំណើរ ឡានដឹកអត់គ្រប និងតទ្រុងខុសលក្ខណៈបច្ចេកទេស។
ក្រោយពីក្រុមការងារចុះដល់ទីតាំងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក៏បានឃើញនូវសកម្មភាពដូចការរាយការពីពលរដ្ឋពិតប្រាកដមែន ក្រោយឃើញដូចនោះក្រុមការងារក៏បានខលសម្ភាសន៍ជាមួយលោក ម៉ុច សារឿន មេភូមិព្រៃដងទឹក ដែលត្រូវជាឪពុកលោក ទូច វិបុល (ម្ចាស់ទីតាំងរណ្តៅ) ជួបជាមួយលោក អាំ ឆេង អនុភូមិព្រៃដងទឹក ខលទៅលោក ទូច វិបុល ម្ចាស់គ្រឿងចក្រ(ខលចូលអត់លើក) លោក ទឹម តុន មេឃុំស្តីទី(ខលចូលអត់លើក) រាយការណ៍ជូនលោកអភិបាលស្រុកគងពិសី និងលោក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ ។
ក្រោយពីរាយការណ៍ពួកគាត់បានបាញ់ឯកសារមួយចំនួនចំពោះអាជីវកម្មរណ្តៅដី តែមិនទាន់បានលំអិតចំពោះអាជីវកម្មគ្រឿងចក្រ(ច្បាប់អាជីវកម្មគ្រឿងចក្រ) ប៉ុន្តែលោកទាំងពីរបញ្ជាក់ថា និងឱ្យមន្ត្រីចុះពិនិត្យបន្ថែមក្នុងពេលឆាប់ៗខាងមុខ។
មានប្រភពខ្លះបង្ហើបប្រាប់ទៀតថា លោក ទូច វិបុល ម្ចាស់ទីតាំងរណ្តៅដី ឡានដែលគាត់ជិះសព្វថ្ងៃព័ណ៌ខ្មៅ គឺអត់មានពន្ធទេ ពលរដ្ឋសំណូមពរតាមរយៈអង្គភាពយើងថា ក្រោយពីការចុះផ្សាយ សូមមន្តី្រពាក់ព័ន្ធមេត្តាជួយចុះពិនិត្យទីតាំងខាងលើឱ្យបានលឿនផងដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ របស់អាជ្ញាធរ។
ប្រសិនបើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចុះផ្សាយ ភាគីទាំងនោះ ជាពិសេស លោក ទូច វិបុល អាចទាក់ទងបកស្រាយមកកាន់អង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
