Raksmey Neakmeas

មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់

មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់

ខេត្តកំពង់ស្ពឺ៖មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី៦ ខែតុលា  ឆ្នាំ២០២៦ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមការងារបានឃាត់ឃ្លួន ជនសង្ស័យ ឈ្មោះ ចិន សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានដកហូត វត្ថុតាងល្មើសមាន រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ចំនួន ១គ្រឿង, ឈើអាប្រភេទម្រេញចំនួន ៣៦សន្លឹក និងទូរស័ព្ទចំនួន ១គ្រឿង ចំពោះវត្ថុតាងល្មើសរថយន្ត ឈើអា និងទូរស័ព្ទចំនួន១គ្រឿង។ 

ក្រុមការងារបានរក្សាទុកវត្ថុតាងនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយឡែកជនល្មើស ត្រូវបានកសាងសំណុំរឿង តាមនីតិវិធីច្បាប់ដើម្បីបញ្ជូនទៅតុលាការ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

ប្រភព៖យ៉ុន យ៉ត




Previous Post Next Post