នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះមានពលរដ្ឋម្នាក់បានលើកឡើងមកកាន់អង្គភាពរស្មីនាគមាសយើង អោយដឹងថា មានបុគ្គលម្នាក់ ឈ្មោះ(ទិវា) និងមានគណនីFecebookឈ្មោះ Nhem Tivea បានជំពាក់លុយគាត់ចំនួន១០០០$ តាំងពីខែកក្កដា ឆ្នាំ២០២៦ មកទល់បច្ចុប្បន្ននេះគឺមិនទាន់សងទេ គាត់ព្យាយាមទំនាក់ទំនង ទៅលោកទិវា ជាច្រើនលើកច្រើនសារ ទាំងតាម Telegram និង Chart Facebook តែលេសដោះសាររហូត។
ក្រោយពីមានការលើកឡើង ពីពលរដ្ឋដែលអះអាងថា ជាម្ចាស់លុយ ហើយត្រូវលោក(ទិវា)ជំពាក់មិនព្រមសង អង្គភាពយើង បានទំនាក់ទំនងទៅលោកទិវាភ្លាមតាមរយៈលេខទូរស័ព្ទ 088898988... លោកទិវាតប តែមិនបានលើងឡើងជុំវិញលុយ 1000$ នោះទេ ជំពាក់ក៏មិននិយាយ អត់ជំពាក់ក៏មិននិយាយ គឺគាត់ចុចបិទទូរស័ព្ទ ក្រោយពីសន្ទនាបាន ១នាទី និង១៥វិនាទី កាលពីវេលាម៉ោង ៤:៣២ នាទីល្ងាច ខែឆ្នាំដដែល។
ក្រោយពីការចុះផ្សាយ ប្រសិនបើលោក(ទិវា)គិតថា ចង់មកស្រាយ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនជុំវិញរឿងនេះ លោកអាចទំនាក់ទំនងបកស្រាយមកកាន់អង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវះសារព័ត៌មាន។


