លោក កែម ផារ៉ូ រងការរិះគន់ខ្លាំងពីពលរដ្ឋ ក្រោយពីមានគ្រឿងចក្រជីកយកអាច់ដីយ៉ាងអាណាធិបតេយ្យក្នុងស្រុកអង្គស្នួល ដែលបង្ករផលលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ

លោក កែម ផារ៉ូ រងការរិះគន់ខ្លាំងពីពលរដ្ឋ ក្រោយពីមានគ្រឿងចក្រជីកយកអាច់ដីយ៉ាងអាណាធិបតេយ្យក្នុងស្រុកអង្គស្នួល ដែលបង្ករផលលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ


ខេត្តកណ្តាល៖លោក កែម ផារ៉ូ មន្ត្រីរ៉ែស្រុកអង្គស្នួល កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនពលរដ្ឋ ក្រោយពីមានក្រុមគ្រឿងចក្ររបស់លោកស្នា បានចូលទៅជីកយកអាច់ដីយ៉ាងអាណាធិបតេយ្យក្នុងស្រុកអង្គស្នួល បានបង្ករឱ្យជ្រុះអាច់ដីរាយប៉ាយពេញផ្លូវ បង្ករផលលំបាកក្នុងការធ្វើដំណើរ ដល់ពលរដ្ឋ មិនតែប៉ុណ្ណោះបលរដ្ឋខ្លះបានរអិលដួលថែមទៀតផង។

 ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ពលរដ្ឋក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្ហោះតាមបណ្តាញសង្គម Facebook និងបានចែករំលែកតតៗគ្នាព្រោងព្រាត ក្រោលពីបានជិះម៉ូតូ រអិលដួល ក្រោយមកត្រូវបានរកឃើញថា មូលហេតុនៃការរអិលដួលនោះ ដោយសារក្រុមឡានដឹកដីរបស់ #លោកស្នា ។

 លុះរសៀលថ្ងៃទី១៤ ខែក្កដា ឆ្នាំ២០២៦នេះ លោក កែម ផារ៉ូ មន្ត្រីរ៉ែស្រុកអង្គស្នួលបានបញ្ជាក់ប្រាក់អង្គភាព គេហទំព័រ រស្មីនាគមាសយើងឱ្យដឹងថា គាត់បានចុះដល់ទីតាំងនោះហើយ ហើយក៏ត្រួតពិនិត្យឃើញថា ក្រុមហ៊ុនគ្រឿងចក្រនោះជារបស់លោកស្នា តែមានឯកសារនិងច្បាប់អនុញ្ញាតត្រឹមត្រូវ។

 ក្រោយពីលោក កែម ផារ៉ូ បញ្ជាក់ដូចនោះ អង្គភាពយើងក៏បានស្នើថា ឱ្យជួយបង្ហាញច្បាប់ផង កុំនិយាយតែមាត់ ពលរដ្ឋមិនជឿនោះទេ ណាមួយកន្លងមកក្នុងខែមេសា ឆ្នាំ២០២៦ ក្រុមការងារយើងក៏ធ្លាប់ចុះទៅឃុំលំហាចដែរ ដើម្បីប្រមូលព័ត៌មានជុំវិញសកម្មភាព ក្រុមគ្រឿងចក្ររបស់លោកស្នាដែរ តែលោកមេឃុំបញ្ជាក់ថា គ្រឿងចក្រនេះគ្មានច្បាប់ទំលាប់អីទេ អង្គភាពយើងព្យាយាមទំនាក់ទំនងទៅលោកស្នាដែរ តែមិនមានលេខទំនាក់ទំនងទាល់តែសោះ។

បើមានប្រតិកម្មណាមួយពីភាគីពាក់ក្រោយពីការចុះផ្សាយ ភាគីនោះអាចទំនាក់ទំនងបកស្រាយ មកកាន់អង្គភាពយើងយើងបានរៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាពិសេស លោក កែម ផារ៉ូ និងលោកស្នា ។

Previous Post Next Post