​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, August 14, 2025

រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទទួលបានពីសប្បុរជន ចុះប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទទួលបានពីសប្បុរជន ចុះប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង ២០លើកមកហើយ។

ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានធ្វើឡើងនៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយលោក អ៉ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទទួលដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៉ឹមរ៉ន ហាស្សាន់ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់វីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន ។

លោក អ៉ឹមរ៉ន ហាស្សាន់ បានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ទាំងទិសព្រះវិហារ និងឧត្តរមានជ័យ ជាច្រើនលើក មកហើយខណៈដែលលោកផ្ទាល់បានដឹកនាំក្រុមការងារចុះនាំយកមកដោយផ្ទាល់ទាំងលើកនេះសរុប ៤លើក ។

ជាមួយគ្នានេះ លោក អ៉ឹមរ៉ន ហាស្សាន់ បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លាបានពីប្រជាជនរដ្ឋចូលរួមប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ លោកអភិបាលរងក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនេះជាទឹកចិត្តប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែង មកទីកន្លែងសុវត្ថិភាព តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ ។

ជំនួសមុខឱ្យវីរកងទ័ពដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ លោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការងកងអង្គរក្ស បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងាររដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញេ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។

បន្ថែមលើនេះលោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រជាពលរដ្ឋ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយកងកម្លាំងទាំងអស់គ្នា និងបានប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងអង្គរក្ស នាពេលនេះ មានប្រមាណជិត ១០មុខ ដូចជា អង្ករ, ខ្ទឹមស, ត្រីប្រឡាក់, បាយក្តាំង, នំចម្រុះ និងសៀងប្រៃ-ផ្អែម៕

0 Comments:

Post a Comment