​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, July 24, 2025

លោកមេភូមិ និងពលរដ្ឋរបស់ខ្លួន លើកដៃសំពះ សុំឱ្យលោក យី យ៉េន អភិបាលស្រុកមុខកំពូល សងលុយជាង៥ម៉ឺនដុល្លា ថ្លៃទិញដី

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ពលរដ្ឋមួយគ្រួសារ រស់នៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល រួមជាមួយមេភូមិរបស់ខ្លួន បានអញ្ជើញមកដល់អង្គភាព គេហទំព័រ រស្មីនាគមាសយើង ដើម្បីផ្តល់ប្រភពព័ត៌មានឱ្យអង្គភាពយើងដឹងថា គាត់បានលក់ដីមួយកន្លែងនៅចំណុចភូមិពាមស្តី ឃុំព្រែកឬស្សី ស្រុកល្វាឯម

ខេត្តកណ្តាល ទៅឱ្យឈ្មោះ មាស ណារ៉ា ត្រូវជាប្រពន្ធ លោក យី យ៉េន លោកអភិបាលស្រុកមុខកំពូល។

ក្រោយពីទិញរួច លោក យី យ៉េន បានធ្វើលិខិតប្រគល់ប្រាក់១ ជាមួយភាគីអ្នកលក់ និងអាជ្ញាធរ

ក្រោយមកធ្វើកិច្ចសន្យាលើកទី២ តែលោកឱ្យអ្នកផ្សេង ជាអ្នកមកជំនួស ។

លុះហួសកំណត់កិច្ចសន្យាលើកទី២ មានលោកស្រីម្នាក់ឈ្មោះ ម៉ៅ អះអាងថាជាដៃស្តាំ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានចេញមុខដោះស្រាយជំនួស និងថាព្រមប្រគល់លុយតាមកិច្ចសន្យា នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល វេលាម៉ោង ៥:៣០នាទីល្ងាច តែលោកស្រីម្នាក់នោះបានត្រឹមតែនិយាយ តែមិនបានប្រគល់លុយដូចការដែលបាននិយាយនោះឡើយ។

ក្រោយពីការចុះផ្សាយ ប្រសិនបើមានភាគីពាក់ព័ន្ធណាមួយ ចង់បកស្រាយ អាចបកស្រាយបានមកអង្គភាព គេហទំព័រ រស្មីនាគមាសយើង រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព៍ត៌មាន។

 

 

 

 

 

0 Comments:

Post a Comment