​ ផ្សាយពាណិជ្ជកម្ម
​www.k-raksmeyneakmeas.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក កុក គីមថុង / ទីស្នាក់ការកណ្តាល : ភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម / ទំនាក់ទំនង ទូរស័ព្ទ៖ 012 894 015 / 088 88 73 666 / 015 894 015

រស្មីនាគមាស | Raksmey Neak Meas ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 894 015 / 088 88 73 666 ឬ តាម Whatsapp | Telegram | Line : 015 894 015 ! សូមអរគុណ !

Thursday, July 24, 2025

សូមលោក ឧកញ៉ា ទន់ ឆៃអ៊ាង ជួយបកស្រាយករណី ជីងដីបឹងត្រពំាងជាតិផង ប្រសិនបើចំណុចទីតាំងជីកនោះ លោកមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ពិតមែន

ចំនួនអ្នកទស្សនា: Views



ខេត្តកំពង់ចាម៖ថ្មីនេះ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្តិតមេដៃផ្តល់ប្រភពព័ត៌មាន មកកាន់អង្គភាព គេហទំព័រ រស្មីនាគមាស ពាក់ព័ន្ធករណី ក្រុមគ្រឿងចក្រមួយក្រុម ដែលគេស្គាល់ថា ជាក្រុមគ្រឿចក្រលោក ទន់ ឆៃអ៊ាង បានកំពុងធ្វើសកម្មភាព ជីកអាចដីបឹងត្រពាំងជាតិ ស្ថិតក្នុងភូមិកំពង់ព្នៅ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ពេលនោះក្រុមការងារក៏បានចុះដល់ទីតាំងនៅល្ងាចថ្ងៃទីទី០១ ខែមេសា ឆ្នាំ២០២៥ ក៏បានសំភាសន៏និងផ្តល់ព័ត៌មានជួនលោក ជុំ នីម មេឃុំព្រែករំដេង លោកថាទីតាំងនោះគឺលោកបានដឹងដែរថាជារបស់ ឧកញ៉ា ទន់ ឆៃអ៊ាង អោយគាត់មានប្លង់ត្រឹមត្រូវនោះទេ។

ពេលនោះខ្ញុំក៏សំណូមពរ តាមរយះលោកមេឃុំថា ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក អោយគាត់ជម្រាបទៅភាគីលោកឧញ៉ាផង ថាឱ្យគាត់យកឯកសារពាក់ព័ន្ធនឹងដីកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញពលរដ្ឋជាពិសេសអ្នកសារព័ត៌មាន និងឱ្យអាជ្ញាធរចូលរួមផង។

លុះដល់ម៉ោងណាត់ជួប គឺមិនឃើញវត្តមាន អាជ្ញាធរ ឬភាគីខាងឧកញ៉ា មកទីតាំងកើយហេតុឡើយ ទើបពលរដ្ឋស្នើសុំឱ្យអង្គភាពយើងចេញផ្សាយតែម្តងនៅព្រឹកនោះ នៅពេលសំភាសន៍ជាមួយពលរដ្ឋ ក្រុមគ្រឿងនៅតែបន្តសកម្មភាពរំខានដល់កិច្ចសំភាសន៍ណាស់ លុះចេញផ្សាយនៅទីតាំងបឹងរួច ក៏បែកផ្លូវគ្នាមកផ្ទះរៀងៗខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក្រុមគ្រឿងចក្រទាំងនោះបានដឹកដីចាក់បិទផ្លូវ និងយកឡានមកបិទឡានអ្នកសារព័ត៌មានយើង មួយសន្ទុះក្រោយមកទើបយកឡានចេញនិងរុញដីអោយពួកយើងខ្ញុំបានចេញពីទីតាំងនោះ

ក្រោពីការផ្សាយពេលព្រឹក ពេលយប់នោះក្រុមគ្រឿងចក្រទាំងនោះ បានដឹកជំលៀសចេញទាំងយប់ ក្នុងអំឡុងម៉ោង៩:៣០នាទី ពេលនោះគាប់ជួន បងប្អូនលោក គុក គីមថុង បានជួបគ្រោះថា្នក់ចររាចរណ៍ លោកក៏បានបើករថយន្តមក លុះដល់ចំណុចផ្លូវកែងភូមិកំពង់ព្នៅ និង ភូមិទី១៣ ក៏មានរថយន្តស្លាពាំនិងអេសស្កា នៅឈប់ពេញផ្លូវបង្កអោយកកស្ទះ រំខានដល់លោក កុក គីមថុង ក្នុងការទៅមើលបងប្អូនដែលជួបគ្រោះថ្នាក់ចររាចរណ៍ ចាំរហូតឡានរបស់គាត់មិនអាចទៅមុខបាន មិនដឹងថាខូចអ្វីនោះទេ ក៏ស្រាប់តែឡានដឹងដីរបស់អត់ស្លាកលេខបានបើកមកចតនៅពីក្រោយបានចោទថា លោក កុក គីមថុង បានកាក់ឡានគាត់ទៅវិញ ផ្ទុយពីសាច់រឿងជាក់ស្តែង ដែលបណ្តាលមកពីឡានស្លាពាំនិងអេសស្កា។

លុះថ្ងៃទី៣ ខែឆ្នាំដដែល ទើបទទួលព័ត៌មានមកវិញថា ទីតាំងនោះគឺមានច្បាប់ មានប្លង់ត្រឹមត្រូវ ដែលមានលេខក្បាលដី៥៩៨ មានចំនួនផ្ទៃដី១១១១៥៥ ម៉ែត្រការ៉េ មូលហេតុនៃការបើកគ្រឿងចក្រចេញទាំងយប់ ក្រោមហេតុផលថាខ្លួនខុសដោយមិនបានសុំច្បាប់ពីអាជ្ញាធរ។

គិតត្រឹមម៉ោងនេះ ភាគីខាង ឧកញ៉ា ទន់ ឆៃអ៊ាង នៅមិនទាន់មានការឆ្លើយតបបកស្រាយណាមួយនៅឡើយទេ ជុំវិញករណីនេះ ប្រសិនបើប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ អាចទាក់ទងមកកាន់អង្គភាពយើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន។

 

 

0 Comments:

Post a Comment